លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទោះបីខ្ញុំចេញបំពេញបេសកកម្មនៅក្រៅប្រទេសក្ដី តែខ្ញុំតែងតែនឹករលឹកដល់បងប្អូនកូនក្មួយគ្រប់ទីកន្លែងទាំងអស់
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មុនពេលចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅប្រទេសសិង្ហបុរី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកដោយបានបញ្ជាក់ពីសេចក្តីស្រឡាញ់រាប់អាន និងក្តីនឹករលឹកជានិច្ចចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែងទាំងអស់ ទោះបីនៅពេលលោកចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសក៏ដោយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកថា «ថ្ងៃនេះខ្ញុំនឹងដឹកនាំគណ:ប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងៗនៅក្នុងប្រទេសសិង្ហបុរីរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ២០១៨។ ទោះបីខ្ញុំចេញបំពេញបេសកកម្មនៅក្រៅប្រទេសក្ដី តែខ្ញុំតែងតែនឹករលឹកដល់បងប្អូន កូនក្មួយគ្រប់ទីកន្លែងទាំងអស់។ សូមជូនពរ បងប្អូនជនរួមជាតិ មានសុខភាពល្អ និង សុភមង្គលគ្រប់ក្រុមគ្រួសារកុំបីខាន»៕