ខ្មែរប៉ុស្ដិ៍ Close

តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៉ី និងភរិយា ព្រមទាំងមនុស្សជំនិត ៧​ រូបផ្សេងទៀត ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៉ី និងភរិយា ព្រមទាំងមនុស្សជំនិត ៧​ រូបផ្សេងទៀត ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៉ី និងភរិយា ព្រមទាំងមនុស្សជំនិត ៧​ រូបផ្សេងទៀត ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៉ី និងភរិយា ព្រមទាំងមនុស្សជំនិត ៧រូបផ្សេងទៀត ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩។

ជនដែលត្រូវបានចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ រួមមាន ១) ទណ្ឌិត សម រង្ស៉ី ២) លោកស្រី ជូឡុង សូមួរ៉ា ៣) លោក អេង ឆៃអ៊ាង ៤) លោកស្រី មូរ សុខហួរ ៥) លោក អ៊ូ ច័ន្ទឫទ្ធិ​ ៦) លោក ហូរ វ៉ាន់ ៧) លោក ឡុង រី ៨)លោក ម៉ែន សុថាវរិន្ទ្រ និង ៩) លោក នុត រំដួល។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ជនត្រូវចោទទាំង៩រូប ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃទី១៩ ខែកញ្ញា កន្លងទៅនេះ ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទ «ឧបឃាត» ដោយយោងតាមមាត្រា២៧ និង ៤៥១នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់នេះពាក់ព័ន្ធ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី» ដោយមានការអំពាវនាវ និងប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ។

សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ដីកាបង្គាប់ឱ្យចាប់ខ្លួន ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

អត្ថបទទាក់ទង