ខ្មែរប៉ុស្ដិ៍ Close

ព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែយាងនិវត្តន៍ពីទីក្រុងប៉េកាំង

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 73
ព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែយាងនិវត្តន៍ពីទីក្រុងប៉េកាំង ព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែយាងនិវត្តន៍ពីទីក្រុងប៉េកាំង

នៅរសៀលថ្ងៃពុធទី២ ខែតុលា ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញទទួលព្រះ រាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ប្រទេសចិន បន្ទាប់ពីព្រះអង្គបានយាងទៅពិនិត្យព្រះរាជសុខភាពកាលពីថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានថ្វាយ​ព្រះពរព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញា ណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺន យូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាពតរៀងទៅ៕