ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ

ដោយ៖សូ សែនឬទ្ធា | 2 ម៉ោងមុន ព័ត៌មានទូទៅ 14
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ
យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦ នេះ។
 
គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ គឺកសាងចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រដោយគម្រោងសាងសង់កំពុងដំណើរការយ៉ាងរលូននិងដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីបញ្ចប់គម្រោងឱ្យបានលឿននៅក្នុងឆ្នាំនេះនិងមុនការគ្រោងទុក ព្រោះថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់និងជាសរសៃ ឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិនានាផងដែរ៕


អត្ថបទទាក់ទង