ខ្មែរប៉ុស្ដិ៍ Close

រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ផែនការវិលចូលត្រឡប់មកកម្ពុជាវិញ របស់លោក សម រង្ស៊ី»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 867
រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ផែនការវិលចូលត្រឡប់មកកម្ពុជាវិញ របស់លោក សម រង្ស៊ី»រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ផែនការវិលចូលត្រឡប់មកកម្ពុជាវិញ របស់លោក សម រង្ស៊ី»

រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ផែនការវិលចូលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី» នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមឧទ្ទាមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលប្រកាសវិលចូលប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ បានប្រកាសផ្តល់ថវិកាដល់កងកម្លាំងប្រដាប់អាវុធដែលផ្ដាច់ខ្លួនពីរដ្ឋាភិបាល ហើយទៅចុះចូលជាមួយមេក្រុមឧទ្ទាមរូបនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា។

លើពីនេះទៅទៀត មេក្រុមឧទ្ទាមរូបនេះ នៅតែបន្តប្រមាថដល់អង្គព្រះមហាក្សត្រ ដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋខ្មែរ ដោយហាក់មិនមានភាពរាងចាលនោះទេ ទោះបីជាសំណុំរឿងបែបនេះ ធ្លាប់ត្រូវបានតុលាការកាត់ទោស ហើយបង្គាប់ឱ្យចាប់ខ្លួនយ៉ាងណាក៏ដោយ។

គួរបញ្ជាក់ថា ជនក្បត់ជាតិ សម រង្ស៉ី កំពុងមានសំណុំរឿងនៅតុលាការ ចំនួន១៤ករណី ដែលក្នុងនោះមានទាំងបណ្ដឹងប្រមាថព្រះមហាក្សត្រ និងបណ្ដឹងរបស់ថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមសំណុំរឿងទាំង១៤ របស់ទណ្ឌិត សម រង្ស៉ី មានចំនួន៦សំណុំរឿងហើយ ដែលសាលក្រមបានចូលជាស្ថាពរផងដែរ៕

 

អត្ថបទទាក់ទង