ក្រុមតេឡេក្រាម «ខ្មែរតែមួយ» ប្រកាសថោ្កលទោសយ៉ាងដាច់អហង្កាចំពោះលោក សម រង្ស៊ី
បន្ទាប់ពីទទួលបានដំណឹងថា បុគ្គល សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយលោក មួង ណារ៉េត នៃវេទិកាវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយប្រើពាក្យអសុរសធ្ងន់ៗមកលើព្រះកិត្តិនាម ព្រះកុរណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលប្រជារាស្រ្ដខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា គោរពស្រឡាញ់ស្មើជីវិត ក្រុមក្រុមតេឡេក្រាម «ខ្មែរតែមួយ» ដែលមានសមាជិកជាង ១ពាន់នាក់ បានរួមគ្នាចេញលិខិតថ្កោលទោសចំពោះទណ្ឌិត «រត់ចោលគុក» រូបនេះយ៉ាងដាច់អហង្កា ដោយហៅទណ្ឌិតរូបនេះជាឧក្រិដ្ឋជនបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់សង្គមជាតិ ហើយថា «ជនក្បត់ជាតិនេះប្រៀបបាននឹងជម្ងឺអាសន្នរោគដ៏កាចសាហាវបំផុត» ផងដែរ។
ដើម្បីជ្រាបកាន់តែលម្អិតនៃសេចក្ដីថ្លែងការណ៍ថ្កោលទោសរបស់ក្រុមតេឡេក្រាម «ខ្មែរតែមួយ» យ៉ាងណានោះ សូមអាននូវលិខិតដែលមានភ្ជាប់មកជាមួយដូចខាងក្រោម៖