ខ្មែរប៉ុស្ដិ៍ Close

មន្ត្រី​ជាន់ខ្ពស់ក្រសួង​រៀបចំ​ដែនដី​ គាំទ្រ​ការ​ផ្សព្វផ្សាយ​របស់គេហទំព័រ​ Propertyarea.asia​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 238
មន្ត្រី​ជាន់ខ្ពស់ក្រសួង​រៀបចំ​ដែនដី​ គាំទ្រ​ការ​ផ្សព្វផ្សាយ​របស់គេហទំព័រ​ Propertyarea.asia​ មន្ត្រី​ជាន់ខ្ពស់ក្រសួង​រៀបចំ​ដែនដី​ គាំទ្រ​ការ​ផ្សព្វផ្សាយ​របស់គេហទំព័រ​ Propertyarea.asia​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី​ នគរូ​នី​យក​ម្ម​ និង​សំណង់​បាន​គាំទ្រ​ដល់​ការ​ផ្សព្វផ្សាយ​របស់​គេហទំព័រ​Propertyarea.asia​ ដែល​ជា​គេហទំព័រ​ផ្តោត​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ និង​ទិដ្ឋភាព​ទូទៅ​នៃ​សេដ្ឋកិច្ច​កម្ពុជា​។
ក្នុង​ឱកាស​អនុញ្ញាត្ត​ឲ្យ​លោ​កយិន​ លាង​គង់​ ស្ថាបនិក​ និង​អគ្គនាយក​គេហទំព័រ ​Propertyarea.asia​ និង​សហការី​ចូល​ជួប​សម្តែង​ការគួរសម​ និង​ស្នើសុំ​ការ​គាំទ្រ​ពី​ក្រសួង​ លោក​លាង​ មុ​នី​រី​ទ្ឋ​រដ្ឋលេខាធិការ​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ផ្តល់​អនុសាស​ន៍​ល្អ​ៗជាច្រើន​ដល់​ថ្នាក់ដឹកនាំ​គេហទំព័រ​ និង​សហការី​ ដើម្បី​ធ្វើ​យ៉ាងណា​ផ្តល់​ព័ត៌មាន​ពិត​ មាន​សុ​ក្រិត​ភាព​ដល់​សាធារណៈ​ជន​ ដើម្បី​ផ្តល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ និង​ប្រទេសជាតិ​។

លោក​បន្ត​ថា​ កន្លងមក​មន្រ្តី​ក្រសួង​ដែនដី​បាន​យក​ព័ត៌មាន​ ពី​គេហទំព័រ​នេះ​ទៅ​ផ្សព្វផ្សាយ​ដល់​សាធារណៈ​ជន​ និង​មន្រ្តី​ក្រសួង​បាន​សិក្សា​ស្វែងយល់​ផង​ដែរ​ ពិសេស​លោក​សង្កេតឃើញ​ថា​ គេហទំព័រ​នេះ​សរសេរ​ព័ត៌មាន​បាន​ល្អ​ មាន​សុ​ក្រិត​ភាព​ ដោយ​មិន​មានការ​បំភ្លៃ​ព័ត៌មាន​ណាមួយ​ នាំឲ្យ​សាធារណៈ​ជន​មានការ​យល់​ច្រឡំ​ឡើយ​។លោក​លាង​ មុ​នី​រិទ្ឋ​ក៏បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​គេហទំព័រ​នេះ​ បន្ត​រក្សា​នូវ​គុណភាព​ព័ត៌មាន​ ដែល​មាន​សុ​ក្រិត​ភាព​ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​សាធារណៈ​ជន​បន្ត​ទៀត​ ដើម្បី​ផ្តល់​ជា​គុណ​តម្លៃ​ដល់​ក្រុមហ៊ុន​ផង​ ដល់​សាធារណៈ​ជន​ផង​ និង​ប្រទេសជាតិ​ផង​។

ជាមួយគ្នា​នេះ​ លោ​កយិន​ លាង​គង់​បាន​ជម្រាប​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ពី​ប្រវត្តិ​នៃ​ការ​កកើត​នូវ​គេហទំព័រ​នេះ​ ពិសេស​ពី​ផែនការ​និង​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សារព័ត៌មាន​មួយ​នេះ​ដើរតួ​នាទី​ជា​កញ្ចក់ឆ្លុះ​បញ្ចាំង​នូវ​ការពិត​របស់​សង្គម​ ពិសេស​ផ្តល់​នូវ​ព័ត៌មាន​ពិត​ និង​មាន​សុ​ក្រិត​ភាព​ ដែល​សារ​ធា​ណៈ​ជន​ និង​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​អាចយ​កទៅ​ប្រើប្រាស់​ដើម្បី​ធ្វើជា​មូលដ្ឋាន​វិភាគ​ ពិចារណា​មុន​សម្រេចចិត្ត​វិនិយោគ​។

លោក​បន្ត​ថា​ គេហទំព័រ​ Propertyarea.asia​ បាន​កើន​បុគ្គលិក​ពី៤នាក់​ ដល់១២នាក់​ និង​បាន​ពង្រីក​ការ​ផ្សព្វផ្សាយ​ជា​ពីរ​ភាសា​គឺ​ភាសាខ្មែរ​ និង​ភាសាអង់គ្លេស​ទៅ​កាន់់​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​ និង​ប្រព័​ន្ឋ​អន​ឡាញ​ (youtube​) ផង​ដែរ​។ លោក​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ គេហទំព័រ​របស់​យើង​បាន​ក្លាយជា​វេទិកា​ផ្សព្វផ្សាយ​ព័ត៌មាន​សេដ្ឋកិច្ច​ ពិសេស​វិស័យ​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​ ដោយ​ចំនួន​អ្នកអាន​បាន​កើន​ចន្លោះ១៥​,០០០​ ទៅ២០​,០០០នាក់​ក្នុង​មួយថ្ងៃ​។

លោ​កយិន​ លាង​គង់​ក៏បាន​ជម្រាប​ថ្នាក់ដឹកនាំ​ក្រសួង​ ពី​ចក្ខ​វិស័យ​របស់​គេហទំព័រ​នេះ​ទៅ​ថ្ងៃ​អនាគត​ ដោយចង់​ប្រែក្លាយ​គេហទំព័រ​នេះ​ជា​វេទិកា​របស់​ជាតិ​ ដែល​ប្រជាពលរដ្ឋ​ អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​អាច​ប្រើប្រាស់​ និង​អាន​ព័ត៌មាន​ដើម្បី​យក​ធ្វើជា​មូលដ្ឋាន​នៃ​ការពង្រីក​ចំណេះដឹង​ និង​មូលដ្ឋាន​នៃ​ការ​ត្រិះរិះ​ពិចារណា​ និង​វិភាគ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​បំពុល​ពី​ព័ត៌មាន​ក្លែងក្លាយ​។

ជា​ការ​ឆ្លើយតប​លោក​លាង​ មុ​នី​រិទ្ឋ​បាន​កោតសរសើរ​ដល់​គេហទំព័រ​នេះ​ ដែល​បាន​ផ្តល់​នូវ​ព័ត៌មាន​ពិត​ជាក់លាក់​ ដោយ​ឈរ​លើ​មូលដ្ឋាន​វិភាគ​ សុ​ក្រិត​មិន​លំអៀង​ និង​ជា​បណ្តាញ​ព័ត៌មាន​ ដែល​បាន​ផ្សព្វផ្សាយ​ពី​ចំណេះ​ដឹង​ថ្មី​ៗ និង​ពី​គំរោង​អភិវឌ្ឍ​ន៍​ធំៗ​នៅ​កម្ពុជា​ ដើម្បី​ផ្តល់​ជូន​ឲ្យ​សាធារណៈ​ជន​បាន​សិក្សា​ស្វែងយល់​៕