ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារក្រសួងរៀបចំដែនដី ចុះធ្វើអត្តសញ្ញាណកម្មដី និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ ក្នុងតំបន់ភូមិសាស្រ្តស្រែអំបិល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 18

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០១៩ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង បានចុះធ្វើអត្តសញ្ញាណកម្មដី និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ១៩៧គ្រួសារ ដែលតវ៉ាទាមទារ និងអត្តសញ្ញាណកម្មដីរបស់ក្រុមហ៊ុន ហេង ហ៊ុយ អេហ្រ្គីខលឈ័រគ្រុប ស្តិតក្នុងភូមិសាស្រ្តស្រែអំបិល ខេត្តកោះកុង។

សូមជម្រាបផងដែរថា ការធ្វើអត្តសញ្ញាណកម្មនេះមានប្រជាពលរដ្ឋចំនួន ៥គ្រួសារ បានដកពាក្យបណ្តឹងទាមទារវិញ ដោយសារមូលហេតុពួកគាត់ពុំមានដីពិតប្រាកដ និងបានចាញ់បោកការអូសទាញរបស់អ្នកតំណាងឱ្យចូលរួមធ្វើការការទាមដីធ្លីខុសច្បាប់។

ក្រុមការងារក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តធ្វើការដោះស្រាយជាបន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង