ខ្មែរប៉ុស្ដិ៍ Close

រថភ្លើង​​​ត្រូវ​បាន​បើកចូល​ព្រលាន​យន្តហោះ​ភ្នំពេញ ជាលើក​ដំបូង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 48
រថភ្លើង​​​ត្រូវ​បាន​បើកចូល​ព្រលាន​យន្តហោះ​ភ្នំពេញ ជាលើក​ដំបូង រថភ្លើង​​​ត្រូវ​បាន​បើកចូល​ព្រលាន​យន្តហោះ​ភ្នំពេញ ជាលើក​ដំបូង

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់​ថា នៅ​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ២ និង​៤៥នាទី​រសៀល គឺ​ជា​ពេលវេលា​ដំបូង​បង្អស់​ដែល​រថភ្លើង​ត្រូវ​បាន​បើក​ចូល​ទៅកាន់​ស្ថានីយ​ដែល​ទើប​សាងសង់​ថ្មី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ ​ការសាកល្បងនេះ គឺធ្វើដំណើរចេញ​ពី​ចំណុច​មុខ​វត្ត​តាំង​ក្រសាំង។

រថភ្លើង​​​ត្រូវ​បាន​បើកចូល​ព្រលាន​យន្តហោះ​ភ្នំពេញ ជាលើក​ដំបូង

សូម​បញ្ជាក់​ថា ផ្លូវ​ដែក​ដែល​​ត្រូវ​បាន​សាងសង់ថ្មី​​នេះ​មាន​ប្រវែង​ប្រមាណ ១៦០០​ម៉ែត្រ តភ្ជាប់​ពី​ផ្លូវដែក​ស្ថានីយ​​ភ្នំពេញ​ដែល​មាន​ស្រាប់ ត្រង់​វត្ត​តាំងក្រសាំង។  ការ​ធ្វើដំណើរ​ពី​ស្ថានីយ​ភ្នំពេញ ទៅ​កាន់​ព្រលាន​យន្តហោះ​ នឹង​ត្រូវដាក់​ឲ្យ​ដំណើរការ មុន​ចូលឆ្នាំ​ខ្មែរ ដោយការធ្វើដំណើរ គឺ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា ២០ ទៅ ២៥​នាទី។

នៅ​ចំពោះ​មុខ ក្រសួង​នឹង​ដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ដឹក​អ្នក​ដំណើរ​ប្រភេទ Tramway ផលិត​នៅ​ប្រទេស​ម៉ិចស៊ីកូ ដែល​នឹង​ដឹក​មកដល់​ឆាប់ៗ​នេះ៕

 

រូបថត៖ ក្រសួង​សាធារណការ

ប្រភព៖ ខ្លីៗ

អត្ថបទទាក់ទង