រដ្ឋមន្ដ្រីក្រសួងអប់រំ ថ្លែងអំណរគុណចំពោះការចូលរួមជម្រុញឲ្យការប្រឡងបាក់ឌុប កន្លងទៅ កាន់តែមានភាពល្អប្រសើរឡើង
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណជូនចំពោះលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ គណៈកម្មការនៃសាលារៀន មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជម្រុញ និងគាំទ្រដល់សិស្សថ្នាក់ទី១២ ដែលជាបេក្ខជនប្រឡង ខិតខំរៀនសូត្រ ដើម្បីសម្រេចលទ្ធផលល្អនៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ នេះបើយោងតាមលិខិតរបស់លោក ហង់ជួន ណារ៉ុន ដែលចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោកបានគូសបញ្ជាក់ទៀតថា លទ្ធផលដ៏ល្អប្រសើរនេះ កើតចេញពីការចូលរួមគាំទ្រ និងការឧបត្ថម្ភពីគ្រប់ភាគីពាក់ព័ន្ធទាំងក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋានគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ត្រីសុខាភិបាល ដែលបានចូលរួមធ្វើឲ្យដំណើរការ នៃការប្រឡងប្រព្រឹត្តទៅដោយរលូន។
ចំពោះខ្លឹមសារលម្អិត សូមអានលិខិតខាងក្រោម៖