ខ្មែរប៉ុស្ដិ៍ Close

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើក​វគ្គ​បំប៉ន​ជំនាញ​ការ​ងារ​ភស្តុភារ​កង​ទ័ព​ជើង​គោក ​ឆ្នាំ​២០១៩​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 85
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើក​វគ្គ​បំប៉ន​ជំនាញ​ការ​ងារ​ភស្តុភារ​កង​ទ័ព​ជើង​គោក ​ឆ្នាំ​២០១៩​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើក​វគ្គ​បំប៉ន​ជំនាញ​ការ​ងារ​ភស្តុភារ​កង​ទ័ព​ជើង​គោក ​ឆ្នាំ​២០១៩​

អនុវត្តន៍តាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០១៩ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ការិយាល័យទី៤ កងទ័ជើងគោក បានដាក់ចេញនូវផែនហ្វឹកហ្វឺនប្រចាំឆ្នា២០១៩ របស់ខ្លួនដោយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ បានដំណើរការបើកវគ្គបំប៉នជំនាញការងារភស្តុភារ ប្រចាំ ឆ្នាំ២០១៩ ជូនដល់យោធិន ចំណុះកងទ័ពជើងគោក ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក និងមានការអញ្ជើញចូលពីសំណាក់លោក ស សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឹ។ ពិធីបើកវគ្គនេះបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឹន កងទ័ពជើងគោក ពេជនីល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅក្នុងសន្ទរកថាស្វាគមន៍របស់ឧត្តមសេនីយ៍ទោ ឈុន ឆេង នាយសេនាធិការរង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្យនិល បានគូសបញ្ជាក់ឲ្យដឹងថា មជ្ឍមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក កើតចេញពីការបង្រួមបញ្ចូលគ្នារវាង សាលាពលទាហាន និងសាលាទ័ពព្រៃ ដោយដាក់ឈ្មោះជាសាលានាយទាហានជើងគោកចម្រុះ បន្ទាប់មកបានកែសម្រួលមកជាមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រហូតដល់បច្ចុប្បន្ន។ ដោយឡែកកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមជ្ឈមណ្ឌលដោយបានការជួយឧបត្ថម្ភទាំងស្មារតី សម្ភារៈ ថវិកាពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងបានការជួយទំនុកបំរុងគាំទ្រពីសំណាក់ដៃគូរ អង្គភាពសម្ព័ន្ធមេត្រីភាព សប្បុរសជននានា និងការសន្សំសំចៃចូលរួមរបស់នាយទាហន នាយទាហានរង និងពលទាហាន នៃមជ្ឍមណ្ឌលហ្វឹកហ្វឺនកងទ័ជើងគោក ពិសេសលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានផ្តល់ អគារចំនួន ០៨ខ្នង រួមមាន , អគារទីចាត់ការ ០១ខ្នង កំពស់២ជាន់ អគាររិយាល័យយោធាចារ្យ ០១ខ្នង អគារស្នាក់នៅយោធាចារ្យ ០១ ខ្នង អគារឃ្លាំងបច្ចេកទេសអាវុធ គ្រាប់ចំនួន ០១ខ្ខង និងអគារស្នាក់នៅរបស់សិក្ខាកាមចំនួន ០៤ខ្នង កម្ពស់២ជាន់ កំពុងដំណើរការសាងសង់បានប្រមាណ ៦០ ភាគរយ ។

អញ្ជើញមានប្រសាសន៍នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានចាត់ទុកការងារភស្តុភាដែលបានប្រារព្ធពិធីបើកវគ្គនាពេលនេះ គឺជាភារកិច្ចមួយសំខាន់នៅ​ក្នុងចំណោមភារកិច្ចនានា របស់កងយោធពលខេមរ​ភូមិន្ទ ក្នុងការលើកកម្ពស់ និងបង្កើនសមត្ថភាព ប្រសិទ្ធ​ភាព ដើម្បីលើកកម្ពស់ការដឹកនាំបញ្ជាការបំពេញភារកិច្ចប្រកបដោយជោគជ័យ ធានាជីវភាពរស់នៅជូនកងទ័ព ក៏ដូចជាការបង្កើនការដឹកនាំគ្រប់ខ្សែររយៈលើវិស័យការងារភស្តុភារ ឈានទៅសម្រេចក្នុងភារកិច្ចចាំបាច់ចំពោះមុខ។ 

លោក ហ៊ុន ម៉ាណែត ក៏បានបន្ថែមទៀតថា ជំនាញនេះក៏បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបង្កើនប្រសិទ្ធភាពដឹកនាំបញ្ជា និងការឯកភាពពីរបៀបធ្វើការងារលើវិស័យភស្តុភារ ក៏ដូចជាការធ្វើផែនការ ការគ្រប់គ្រង ការបែង​ចែក ការបើក ការទទួល និងការទទួលខុសត្រូវតាម​លំដាប់ថ្នាក់ ការងារអនុវត្តតាមឋានានុក្រម មានតម្លាភាព ប្រសិទ្ធភាពគណនេយ្យភាព និងរហ័សទាន់ពេលវេលា សំដៅធានាបានទាំងបរិមាណ និងគុណភាព។

លោក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ចំណេះធ្វើពីគ្រូយោធាចារ្យ ត្រូវបង្កើនយកចិត្តទុកដាក់រៀនសូត្រឲ្យ​អស់ពីសមត្ថភាពខ្លួន ត្រូវគោរពឲ្យបាននូវវិន័យ បទប​ញ្ជាផ្ទៃក្នុងរបស់វគ្គឲ្យបានល្អ ត្រូវយកអស់កម្លាំងកាយចិត្តខិតខំរៀនសូត្រ ដើម្បីប្រែក្លាយជានាយទាហានដែលមានសមត្ថភាពពេញលេញ គុណភាព និងជាក់លាក់ ជារបងការពារជាតិរឹងមាំ។

នៅក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានឧបត្ថម្ភដល់វគ្គរួមមាន អង្ក ២តោន ត្រីខ ១០កេស ភេសជ្ជះ ១០០កេស ថវិកា ១០លានរៀល និងបានផ្តល់ជូនតាមការស្នើសុំរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺន ស្នើរសុំសាងសងផ្ទះបាយចំនួន ១ខ្នង និងរថយន្ត ១២កៅអីចំនួន ១គ្រឿង ឧបត្ថម្ភបន្ថែមទឹកប្រាក់សំរាប់សិក្ខាកាម គ្រូ សំរាប់ហូបប្រចាំសរុបថវិការ ១១. ៨៨០. ០០០រៀល ផ្តល់ថវិកាសំរាប់រៀបចំបើក បិទវគ្គ ថវិកាចំនួន ១៦.១៦៨.០០០ ផងដែរ៕

អត្ថបទទាក់ទង