ខ្មែរប៉ុស្ដិ៍ Close

ការសម្រេចបាននូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នេះ ឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើការងារជាក្រុម

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 53

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចបាននូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ដែលកំពុងត្រូវបានប្រកាសដាក់អោយអនុវត្តជាផ្លូវការនាពេលនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើការងារជាក្រុម ពោលគឺថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធអាចធ្វើការងារជាមួយគ្នាយ៉ាងល្អប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ផ្អែកលើមូលដ្ឋាននេះ សម្ដេចសូមលើកទឹកចិត្តអោយក្រុមការងារពិសេសនេះ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងស្មារតីធ្វើការងារជាក្រុមបែបនេះបន្តទៀត ដើម្បីទទួលបានលទ្ធផលជាក់ស្តែង ស្របតាមគោលបំណង និងគោលដៅការងារដែលបានចែងនៅក្នុងលិខិតបទដ្ឋានគតិយុត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង