អតីតអភិបាលខេត្ត ឡាយ វណ្ណៈ ៖ តាកែវជាទឹកដីដែលខ្ញុំស្រឡាញ់ស្មើជីវិត
ឯកឧត្តម ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ បន្ទាប់ពីត្រូវបានផ្លាស់ប្តូរដំណែងចេញពីអភិបាលខេត្តតាកែវហើយនោះ នៅថ្ងៃនេះ បានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយសរសេរថា៖
- ទោះបីខ្លួនខ្ញុំត្រូវបានផ្លាស់ទៅដល់ទីណាក៏ដោយ តែបេះដូងខ្ញុំនឹងនៅទីនេះក្នុងខេត្តតាកែវជាមួយបងប្អូនជានិច្ច!
- ខ្ញុំនៅតែនឹក និងគោរពស្រឡាញ់បងប្អូនមន្ត្រីរាជការ សហការី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវយេីងដដែល! ខេត្តតាកែវ ជាទឹកដីដែលខ្ញុំស្រឡាញ់ស្មេីជីវិត!
- បេីបងប្អូនមានចិត្តគោរព ស្រឡាញ់ និងអាណិតដល់ខ្ញុំ សូមមេត្តាកុំភ្លេចទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយេីងនៅថ្ងៃទី 29/07/2018 ឲ្យបានឈ្នះភ្លូកទឹកភ្លូកដី ដេីម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តធ្វេីជានាយករដ្ឋមន្ត្រី រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ!។
- ខ្ញុំសូគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសឲ្យខ្ញុំបាទ បានដឹកនាំខេត្តតាកែវរយៈពេលជាង ៤ឆ្នាំកន្លងមកនេះ! និងសូមអរគុណចំពោះការគាំទ្រកន្លងមកពីសំណាក់បងប្អូនមន្ត្រីរាជការ សហការី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ចំពោះរូបខ្ញុំ!
សូមជូនពរឯកឧត្តម អ៊ូច ភា ឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការដឹកនាំខេត្តតាកែវបន្តទៅមុខទៀត!
សូមបងប្អូនមេត្តាជួយគាំទ្រអភិបាលថ្មីរបស់ខេត្តតាកែវយេីង!
ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នា!
ដោយក្តីគោរព និងស្រឡាញ់យ៉ាងជ្រាលជ្រៅ!
ឡាយ វណ្ណៈ