ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានឹងរៀបចំកម្មវិធីកម្រិតអាស៊ានចំនួន៣ នាថ្ងៃ២-៤ ខែមេសា នៅខេត្តសៀមរាប

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 38
កម្ពុជានឹងរៀបចំកម្មវិធីកម្រិតអាស៊ានចំនួន៣ នាថ្ងៃ២-៤ ខែមេសា នៅខេត្តសៀមរាប កម្ពុជានឹងរៀបចំកម្មវិធីកម្រិតអាស៊ានចំនួន៣ នាថ្ងៃ២-៤ ខែមេសា នៅខេត្តសៀមរាប

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងទទួលរៀបចំកម្មវិធីធំៗចំនួន៣ ស្ដីពីបណ្ដាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (ASEAN-OSHNET) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៤ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារ Empress Angkor Resort and Spa Hotel ខេត្តសៀមរាប ក្រោមអធិបតីភាពលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក Dato’ Lim Jock Hoi អគ្គលេខាធិការអាស៊ាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាននាថ្ងៃទី២៧ ខែមីនានេះ។

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា កម្មវិធីសំខាន់ៗទាំង៣នោះ រួមមាន៖
ទី១- កិច្ចប្រជុំប្រចាំឆ្នាំលើកទី១ របស់បណ្ដាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន។
ទី២- ពិធីផ្ដល់ពានរង្វាន់បណ្ដាញសុខភាព និងសុវត្ថិភាពការងារលើកទី២ ដល់សហគ្រាសដែលបានអនុវត្តសុខភាព និងសុវត្ថិភាពការងារល្អ និងល្អឥតខ្ចោះ។
ទី៣- សន្និសីទបណ្ដាញសុខភាព និងសុវត្ថិភាពការងារអាស៊ានលើកទី៥ ក្រោមប្រធានបទ «បណ្ដាញសុខភាព និងសុវត្ថិភាពការងារ និងសំណងគ្រោះថ្នាក់ការងារនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកន្លែងធ្វើការនៅតាមជនបទ»៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ ៖

អត្ថបទទាក់ទង