ខ្មែរប៉ុស្ដិ៍ Close

លោក ទៀ បាញ់៖ វាពិតជាគួរឱ្យអស់សំណើច ដែលមានគេចង់សង្គ្រោះជាតិក្នុងគ្រាដែលកម្ពុជាកំពុងមានសន្តិភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38
លោក ទៀ បាញ់៖ វាពិតជាគួរឱ្យអស់សំណើច ដែលមានគេចង់សង្គ្រោះជាតិក្នុងគ្រាដែលកម្ពុជាកំពុងមានសន្តិភាព លោក ទៀ បាញ់៖ វាពិតជាគួរឱ្យអស់សំណើច ដែលមានគេចង់សង្គ្រោះជាតិក្នុងគ្រាដែលកម្ពុជាកំពុងមានសន្តិភាព

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ បានថ្លែងសារសើចចំអកទៅកាន់មនុស្សមួយចំនួន ដែលចង់សង្គ្រោះជាតិកម្ពុជាពេលប្រទេសកំពុងមានសន្តិភាព រីកចម្រើនលើគ្រប់វិស័យ។

ប្រមុខការពារជាតិ បានថ្លែងរំលឹកថា ដើម្បីសង្គ្រោះជាតិពីរបបខ្មែរក្រហម វីរជនរបស់យើងបានលះបង់គ្រប់បែបយ៉ាង រួមទាំងជីវិត។ ពួកគាត់បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការដឹកនាំនាវាកម្ពុជា ឱ្យរីកចម្រើនលើគ្រប់វិស័យ និងបានបង្កើនកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ជាពិសេស តាមរយៈការចូលរួមក្នុងកិច្ចការរក្សាសន្តិភាពជូនបណ្តាប្រទេសដែលកំពុងមានសង្គ្រាមក្រោមឆត្រអង្គការសហប្រជាជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា «វាពិតជាគួរឱ្យអស់សំណើច ដែលមានគេចង់សង្គ្រោះជាតិក្នុងគ្រាដែលកម្ពុជាកំពុងមានសន្តិភាព ការរីកចម្រើនលើគ្រប់វិស័យ និងទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិទៅវិញ»។

លោកបន្តថា «ខ្ញុំគិតថា បើពួកគេចង់សង្គ្រោះជាតិ ក្រុមជ្រុលនិយមមួយក្តាប់តូចនោះ គួរតែមកសុំសង្គ្រោះជាតិក្នុងគ្រាសង្គ្រាមនាឆ្នាំ១៩៧៥»៕

អត្ថបទទាក់ទង