ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីស្រីលង្កា អញ្ជើញទស្សនាប្រាសាទអង្គវត្ត និងប្រាសាទបាយ័ន នៅខេត្តសៀមរាប

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 124
ប្រធានាធិបតីស្រីលង្កា អញ្ជើញទស្សនាប្រាសាទអង្គវត្ត និងប្រាសាទបាយ័ន នៅខេត្តសៀមរាប ប្រធានាធិបតីស្រីលង្កា អញ្ជើញទស្សនាប្រាសាទអង្គវត្ត និងប្រាសាទបាយ័ន នៅខេត្តសៀមរាប

លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និងភរិយា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានហោះចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គវត្ត និងប្រាសាទបាយ័ន ដែលជាប្រាសាទដ៏ល្បីល្បាញរបស់ខ្មែរ នៅក្នុងទឹកដីខេត្តសៀមរាប។

ការទស្សនាកម្សាន្តលើទឹកដីអង្គររបស់ លោកប្រធានាធិបតីប្រទេសស្រីលង្កា អមដំណើរដោយលោក គង់ សំអុល រដ្ឋមន្ត្រីព្រះបរមរាជវាំង ហើយក៏នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក ទៀ សីហា អភិបាលខេត្តសៀមរាបផងដែរ។

តាមការគ្រោងទុកបន្ទាប់ពីទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នហើយនោះ លោកប្រធានាធិបតី នឹងត្រូវទទួលអាហារថ្ងៃត្រង់ រៀបចំដោយលោកអភិបាលខេត្ត ហើយនៅពេលរសៀល លោកនឹងអញ្ជើញទស្សនានៅសិប្បកម្មផលិតវត្ថុសិល្បៈ នៅខេត្តសៀមរាប មុននឹងត្រឡប់មករាជធានីភ្នំពេញវិញ៕

អត្ថបទទាក់ទង