ខ្មែរប៉ុស្ដិ៍ Close

ស្ពានប្រាប់ទិស ឬស្ពានកំពង់ក្ដី ជាស្ពានបុរាណមួួយដែលមានអាយុកាលជិតមួយ​សហស្សវត្សរ៍ (មួយពាន់ឆ្នាំ)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨ ឯកសារ 202
ស្ពានប្រាប់ទិស ឬស្ពានកំពង់ក្ដី ជាស្ពានបុរាណមួួយដែលមានអាយុកាលជិតមួយ​សហស្សវត្សរ៍ (មួយពាន់ឆ្នាំ) ស្ពានប្រាប់ទិស ឬស្ពានកំពង់ក្ដី ជាស្ពានបុរាណមួួយដែលមានអាយុកាលជិតមួយ​សហស្សវត្សរ៍ (មួយពាន់ឆ្នាំ)

ស្ពាននេះមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៦ (ចម្ងាយប្រមាណ ៦០គ.ម ពីក្រុងសៀមរាប) នៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្តីប្រហែល៥០ម ក្នុងឃុំកំពង់ក្ដី ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ។ បើតាមការបកស្រាយរបស់អ្នកស្រាវជ្រាវ ស្ពាននេះមានឈ្មោះ “ព្រះទិស”, “ប្រាប់ទិស”។ ជាស្ពានបុរាណសម័យអង្គរ សង់ពីថ្មបាយក្រៀមនិងថ្មភក់ដែលមានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១០ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន ២១។

 

តាមការវិភាគប្រវត្តិសិល្បៈលើបង្កាន់ដៃនាគនិងថ្មគោល គឺស្ថិតនៅក្នុងរចនាបទបាយ័ន (១១៨១-១២២០) ។ ស្ពាននេះក៏ត្រូវបានជួសជុលពីរដងរូចមកហើយដែរ គឺលើកទី១នៅឆ្នាំ ១៩២៥ ដោយសាលាបារាំងចុងបូព៌ា និងលើកទី២ នៅឆ្នាំ ១៩៦៥ ដោយក្រសួងសាធារណៈការនិងដឹកជញ្ជូនក្រោមជំនួយបច្ចេកទេសរបស់សាលាបារាំងចុងបូព៌ា។

ស្ពាននេះមានសភាពទ្រុឌទ្រោម ជាខ្លាំងដោយសារអាយុកាល ធម្មជាតិ និងមនុស្ស។ សព្វថ្ងៃស្ពាននេះត្រូវបានគេអភិរក្ស បន្ទាប់ពីមានការសាងសង់ស្ពានថ្មី សម្រាប់បញ្ចៀសការឆ្លងកាត់ ដោយទុកស្ពាននេះសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្ត និងសិក្សាស្រាវជ្រាវប៉ុណ្ណោះ។ រូបភាពនៃស្ពានកំពង់ក្ដីនេះដែរ ក៏ត្រូវបានប្រើប្រាស់នៅក្រដាសប្រាក់ ៥,០០០ រៀលរបស់ខ្មែរយើងផងដែរនាពេលបច្ចុប្បន្ន។

ប្រភព៖ SPKT LIV