ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីការរៀបចំ “ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៥ និងពិព័រណ៍ផលិតផលនាំចេញ-នាំចូល ទីក្រុងគុនមិញ លើកទី២៥”
ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់ពាណិជ្ជករ អាជីវករ ឲ្យបានជ្រាបថា៖ ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយរដ្ឋបាលខេត្តយូណាន់ នឹងរៀបចំ “ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៥ និងពិព័រណ៍ផលិតផលនាំចេញ-នាំចូល ទីក្រុងគុនមិញ លើកទី២៥” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-២០ ខែមិថុនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិ Dianchi ទីក្រុងគុនមិញ ខេត្តយូណាន់ ប្រទេសចិន។ ភាគីចិន បានអញ្ជើញកម្ពុជាចូលរួមព្រឹត្តិការណ៍នេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌ ដោយផ្តល់កម្ពុជានូវការរៀបចំពន្លាជាតិ និងជួលស្តង់ឲ្យក្នុងតម្លៃ ៥០០០យ័ន ក្នុងមួយស្តង់។
ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម ក៏សូមអញ្ជើញពាណិជ្ជករ អាជីវករ ជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ដែលមានបំណងចូលរួម “ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៥ និងពិព័រណ៍ផលិតផលនាំចេញ-នាំចូល ទីក្រុងគុនមិញ លើកទី២៥” ឬមានគម្រោងស្វែងរកដៃគូវិនិយោគ សូមមេត្តាទំនាក់ទំនងមក នាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដើម្បីបំពេញបែបបទចុះឈ្មោះ ឲ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ជាកំហិត។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងជាមួយ នាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈទូរសព្ទ័លេខ៖ ០៧៨ ៧៣៧ ៧៨៧ ឬ ០១៧ ៧៥៩ ៥៦៧ ឬ ០៨៦ ៣៣៣ ៩៣៣ ឬ ០៩៥ ៩២៩ ១៩២ ឬ ០១៧ ៥៥៩ ២៧៧ ។