ខ្មែរប៉ុស្ដិ៍ Close

លោក ផៃ​ ស៊ីផាន លើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំដុះដំណាំ និងកសិកម្មក្នុងគ្រួសារចៀសវាងប្រព្រឹត្តបទ ល្មើសព្រៃឈើ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 39
លោក ផៃ​ ស៊ីផាន លើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំដុះដំណាំ និងកសិកម្មក្នុងគ្រួសារចៀសវាងប្រព្រឹត្តបទ ល្មើសព្រៃឈើ លោក ផៃ​ ស៊ីផាន លើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំដុះដំណាំ និងកសិកម្មក្នុងគ្រួសារចៀសវាងប្រព្រឹត្តបទ ល្មើសព្រៃឈើ

លោក ផៃ​ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំដុះដំណាំ និងកសិ កម្មក្នុងគ្រួសារចៀសវាងប្រព្រឹត្តបទ ល្មើសព្រៃឈើដោយលោកបានបន្ថែមថា ឱ្យតែអ្នកដែលជាប់ពាក់ពន្ធនឹងបទ ល្មើសព្រៃឈើមិនថាតូច ឬធំនោះទេ សុទ្ធតែត្រូវអនុវត្តទោសដូចគ្នា។

ការលើកឡើងរបស់លោក ផៃ​ ស៊ីផាន ខាងលើនេះធ្វើឡើងនៅក្នុងវេទិកាសន្និសីទសារព័ត៌មាន ស្តីពី ​«វិធានការទប់ស្កាត់បទល្មើសព្រៃឈើ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ដោយឡែករដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានបង្ហាញគំនិតស្រដៀងគ្នាដែរពាក់ព័ន្ធនឹងបទល្មើសព្រៃឈើដោយផ្តោតសំខាន់ទៅលើវិធានការអប់រំគ្រប់មុខសញ្ញាទាំងអស់ ហើយមិនត្រូវផ្សាយអ្វីដែលជាការលើកទឹកចិត្តដល់អ្នកល្មើសច្បាប់៕

អត្ថបទទាក់ទង