ខ្មែរប៉ុស្ដិ៍ Close

លោក ស ខេង ក៏សូមអំពាវនាវដល់អ្នកនយោបាយទាំងអស់គប្បីប្រកាន់ខ្ជាប់នូវសម្បជញ្ញៈ និងមនសិការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 29
លោក ស ខេង ក៏សូមអំពាវនាវដល់អ្នកនយោបាយទាំងអស់គប្បីប្រកាន់ខ្ជាប់នូវសម្បជញ្ញៈ និងមនសិការ លោក ស ខេង ក៏សូមអំពាវនាវដល់អ្នកនយោបាយទាំងអស់គប្បីប្រកាន់ខ្ជាប់នូវសម្បជញ្ញៈ និងមនសិការ

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហោះផ្សាយនៅក្នុងហ្វេសប៊ុកដោយបានបញ្ជាក់ជូនសាធារណជននិងបងប្អូនជនរួមជាតិទាំងអស់ឱ្យបានជ្រាបថា ស្ទើរពេញមួយជីវិតរបស់លោកមកដល់ពេលនេះ លោកមិនដែលជាប់ពាក់ព័ន្ធនឹងការប្តឹងផ្តល់ ឬមានក្តីក្តាំជាមួយបុគ្គលណាមួយឡើយ។ នេះគឺជាពាក្យបណ្ដឹងលើកដំបូងរបស់លោក ដែលលោកបានសម្រេចប្ដឹងជាលក្ខណៈឯកជនចំពោះបុគ្គលសម រង្ស៊ី។

លោក ស ខេង បានសរសេរនៅក្នុងហ្វេសប៊ុកបន្តថា ការសម្រេចចិត្តដាក់ពាក្យបណ្តឹងនេះគឺជាការដាស់តឿនដល់អ្នកនយោបាយមួយចំនួនឲ្យប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងគុណធម៌ក្នុងវិជ្ជាជីវៈ ចៀសវាងការប្រឌិតព័ត៌មានដើម្បីញុះញង់បំផុសបំផុលក្នុងចេតនាទុច្ចរិតមួលបង្កាច់ និងបំបែកបំបាក់ដើម្បីបំពេញគោលបំណងនិងមហិច្ឆិតាអគតិរបស់ខ្លួននិងក្រុមខ្លួន ។ ពាក្យបណ្តឹងនេះ ក៏ដើម្បីទាមទារយុត្តិធម៌ដល់រូបលោក និងអ្នករងគ្រោះទាំងអស់ ដែលត្រូវបានបុគ្គល សម រង្ស៊ី ធ្វើការលាបពណ៌ និងចោទប្រកាន់បំភ្លៃការពិត។

លោក ស ខេង ក៏សូមអំពាវនាវដល់អ្នកនយោបាយទាំងអស់គប្បីប្រកាន់ខ្ជាប់នូវសម្បជញ្ញៈ និងមនសិការ ក្នុងសកម្មភាពរបស់ខ្លួនដោយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំជាជាងការប្រព្រឹត្តនូវអំពើដែលនាំឲ្យមានការបែកបាក់ក្នុងសង្គមនិងធ្វើឲ្យខាតបង់ដល់ឧត្តមប្រយោជន៍ជាតិនិងប្រជាជន៕

អត្ថបទទាក់ទង