ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាអាចត្រូវបានចាត់ទុកថាជាឋានសួគ៌នៃអង្គការមិនមែនរដ្ឋាភិបាល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 23
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាអាចត្រូវបានចាត់ទុកថាជាឋានសួគ៌នៃអង្គការមិនមែនរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាអាចត្រូវបានចាត់ទុកថាជាឋានសួគ៌នៃអង្គការមិនមែនរដ្ឋាភិបាល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាអាចត្រូវបានចាត់ទុកថាជាឋានសួគ៌នៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះបាន ទទួលថវិកាពីបរទេស តែមិនដែលរាយការណ៍អំពីប្រភពថវិកាទេ។ រហូតមកដល់ពេលនេះ អង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីមានចំនួនប្រមាណ ៥៤០០ ទាំងអង្គការធ្វើការងារ ដើម្បីជំរុញការអភិវឌ្ឍសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍតាមមូលដ្ឋាន។ល។ លោកបានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំទៀងទាត់ លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅប្រទេសស្វីស នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងនៅកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកអង្គការមិនមែនរដ្ឋាភិបាលជាដៃគូក្នុងការអភិវឌ្ឍ ពិសេស ការអភិវឌ្ឍនៅតាមមូលដ្ឋាន និងនៅតំបន់ដាច់ស្រយាលហើយយើងចង់ឱ្យអង្គការទាំងនោះ គោរពច្បាប់ ពិភាក្សាដោយស្មោះត្រង់លើបញ្ហានៃការអភិវឌ្ឍរបស់ប្រទេសមិនមែនជាខ្សែញាក់របស់បរទេស និងមិនធ្វើឱ្យប្រទេសមានចលាចល និងអសន្តិសុខ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បីជំរុញភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលបន្ថែមទៀត រាជរដ្ឋាភិបាល បានរៀបចំជាវេទិកាពិគ្រោះយោបល់ជាទៀងទាត់ជាមួយសង្គមស៊ីវិលដោយគ្មានការរើសអើង និងដោយលក្ខណៈស្ថាបនាក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល៕

អត្ថបទទាក់ទង