ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យលើកតម្កើងម្ហូបអាហារ និងនំចំណីខ្មែរឱ្យបានកាន់តែទូលំទូលាយនៅក្នុងពិធីនានា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 32
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យលើកតម្កើងម្ហូបអាហារ និងនំចំណីខ្មែរឱ្យបានកាន់តែទូលំទូលាយនៅក្នុងពិធីនានា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យលើកតម្កើងម្ហូបអាហារ និងនំចំណីខ្មែរឱ្យបានកាន់តែទូលំទូលាយនៅក្នុងពិធីនានា

នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវភាពរីករាយដែលបានហូបនំបញ្ចុកនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ដែលស្ថិតនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នៅក្នុងកម្មវិធីសង្គម និងវប្បធម៌កាលពីយប់មិញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់បញ្ជាក់ថា នំបញ្ចុកគឺជាអត្តសញ្ញាណនំរបស់ជាតិយើងដែលបង្ហាញពីសាមគ្គីភាពស្អិតរមួតវេញត្របាញ់ចូលគ្នាដូចជាចង្វាយនំបញ្ចុកដែលមានគ្រឿងផ្សំជាច្រើននាំមកនូវក្លិនដ៏ឈ្ងុយនិងរសជាតិដ៏ឆ្ងាញ់ពិសារដែលនាំមកនូវសុខភាពពិតៗ។ លោកក៏បានអំពាវនាវឱ្យចូលរួមឱ្យតម្លៃលើកតម្កើងម្ហូបអាហារ និងនំចំណីខ្មែរឱ្យបានកាន់តែទូលំទូលាយនៅក្នុងពិធីសំខាន់ៗតូចធំទាំងក្នុងនិងក្រៅប្រទេសផងដែរ៕

អត្ថបទទាក់ទង