ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជាបានប្រមូលធនធានមនុស្សដែលនៅសេសសល់ពីស្លាប់ហើយមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រក្នុងចំនួនមិនដល់១០០នាក់ផង ដើម្បីស្តារប្រទេស និងជីវភាពប្រជាជនឡើងវិញ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1212
    កម្ពុជាបានប្រមូលធនធានមនុស្សដែលនៅសេសសល់ពីស្លាប់ហើយមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រក្នុងចំនួនមិនដល់១០០នាក់ផង ដើម្បីស្តារប្រទេស និងជីវភាពប្រជាជនឡើងវិញកម្ពុជាបានប្រមូលធនធានមនុស្សដែលនៅសេសសល់ពីស្លាប់ហើយមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រក្នុងចំនួនមិនដល់១០០នាក់ផង ដើម្បីស្តារប្រទេស និងជីវភាពប្រជាជនឡើងវិញ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាអ្នកដឹកនាំកំពូលមួយរូបនៃរដ្ឋាភិបាល លោក បានប្រមូលធនធានមនុស្សដែលនៅសេសសល់ពីស្លាប់ ហើយមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រក្នុងចំនួនមិនដល់១០០នាក់ផង មកធ្វើការនៅក្នុងក្រសួង-ស្ថាប័នរបស់រដ្ឋដើម្បីរៀបចំស្តារប្រទេស និងជីវភាពប្រជាជនឡើងវិញ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានផលិតកម្មគ្រប់ប្រភេទ ត្រូវបានបំផ្លាញ អស់គ្មានសល់។ រីឯច្រកពាណិជ្ជកម្ម ក៏អាចធ្វើបានតែជាមួយប្រទេសមួយចំនួនតូចប៉ុណ្ណោះ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរំលឹកថា នៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ខ្លួន កម្ពុជាបានជួបប្រទះនឹងគ្រោះមហន្តរាយដ៏ធំមួយ គឺការធ្លាក់ចូលទៅក្នុងសង្រ្គាមឥណ្ឌូចិនក្នុង ឆ្នាំ១៩៧០-១៩៧៥ ដែលបានបំផ្លាញដល់ឬសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចរបស់ជាតិ។ លោកបានបន្តថា ពួកប៉ុល ពត បានសម្លាប់អ្នកចេះដឹងស្ទើរតែគ្មានសល់ ហើយបានបន្សល់ទុកនូវកម្ពុជាដ៏កំសត់នាពេលនោះនូវគំនរផេះផង់ និងទឹកភ្នែក។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់បន្តថា ថ្វីត្បិតរបបខ្មែរក្រហមត្រូវបានបញ្ចប់នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ តែសង្រ្គាមស៊ីវិលនៅក្នុងប្រទេសនៅតែបន្តអូសបន្លាយ។ ស្ថិតនៅក្នុងស្ថានភាព «មានសង្រ្គាមផង និងសន្តិភាពផង» កម្ពុជាពេលនោះ បានប្រើប្រាស់ដៃម្ខាងសម្រាប់កសាង និងអភិវឌ្ឍប្រទេសឡើងវិញពីចំណុចសូន្យ ក្នុងកាលៈទេសៈដែលមានការហ៊ុំព័ទ្ធ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីខាងក្រៅដោយអយុត្តិធម៌៕

    អត្ថបទទាក់ទង