ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការផ្លូវការត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 72
រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការផ្លូវការត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការផ្លូវការត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ

ឆ្លើយតបទៅករណីរលំបាក់អគារកម្អស់៧ជាន់ នៅក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការផ្លូវការមួយ ដើម្បីត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ។

តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា គណៈកម្មការនេះ មានសមាសភាព ១៥រូប ដឹកនាំដោយ លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងមាន នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន។

គណៈកម្មការនេះ មានភារកិច្ចដូចខាងក្រោម៖
* ត្រួតពិនិត្យបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ
* ត្រួតពិនិត្យលក្ខណសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់
* ធ្វើបច្ចុប្បន្នភាពសំណង់អគារដែលបានសាងសង់រួច និងកំពុងធ្វើអាជីវកម្ម
*- ធ្វើរបាយការណ៍លទ្ធផលជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បី
បូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល និង
*បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា៖

អត្ថបទទាក់ទង