ខ្មែរប៉ុស្ដិ៍ Close

គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 69
គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ គណបក្សប្រជាជនកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៩នេះបានចេញសេចក្ដីថ្លែងការណ៍គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុមប្រឹក្សាក្រុងស្រុកខណ្ឌអាណត្តិទីកាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៩ដែលបានប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងបទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត។នេះបើតាមសេចក្ដីថ្លែងការណ៍ដែលទទួលបាននៅព្រឹកថ្ងៃនេះ។

សេចក្ដីថ្លែងការណ៍ខាងលើបានបញ្ជាក់ទៀតថាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គ្រប់រូបដែលជាអង្គបោះឆ្នោតបានអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនានាដោយភាពឯករាជ្យនិងការទទួលខុសត្រូវខ្ពស់ក្នុងបរិយាកាសនយោបាយអព្យាក្រឹតនិងសុវត្ថិភាព។នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតដែលឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការបន្តដំណើរទៅមុខឥតងាករេនៅលើមាគ៌ាសន្តិភាពប្រជាធិបតេយ្យសេរីពហុបក្សនិងអភិវឌ្ឍន៍។

គណបក្សប្រជាជនកម្ពុជាសូមប្រកាសជាឧឡារិកទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុមប្រឹក្សាក្រុងស្រុកខណ្ឌអាណត្តិទី៣ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៩នេះ។លទ្ធផលនៃការបោះឆ្នោតនេះបានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈរបស់ប្រជាជនកម្ពុជាតាមរយៈសមាជិកសមាជិកានៃក្រុមប្រឹក្សាឃុំសង្កាត់ដែលជាតំណាងពេញច្បាប់របស់ខ្លួននៅគ្រប់មូលដ្ឋានក្នុងការគាំទ្រនិងការផ្តល់ជំនឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជាឲ្យដឹកនាំនៅថ្នាក់ក្រោមជាតិជាបន្តទៀត។

គណបក្សប្រជាជនកម្ពុជាសូមសម្តែងការគោរពនិងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់សមាជិកសមាជិកានៃក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេសដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាធ្វើឲ្យគណបក្សកាន់តែមានលទ្ធភាពថែមទៀតដើម្បីសម្រេចជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាងនិងការពារមាតុភូមិជាពិសេសការអភិវឌ្ឍរាជធានីខេត្តក្រុងស្រុកខណ្ឌនិងឃុំសង្កាត់នីមួយៗឲ្យឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន។

គណបក្សប្រជាជនកម្ពុជាសូមសម្តែងការគោរពនិងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងគណៈកម្មការបោះឆ្នោតគ្រប់ថ្នាក់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពលើមូលដ្ឋានអនុវត្តខ្ជាប់ខ្ជួននូវច្បាប់បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជាមានជំនឿជឿជាក់ថាសមាជិកសមាជិកាក្រុមប្រឹក្សារាជធានីខេត្តក្រុមប្រឹក្សាក្រុងស្រុកខណ្ឌអាណត្តិទី៣ដែលនឹងចូលកាន់តំណែងនៅពេលខាងមុខនេះនឹងរួមសាមគ្គីគ្នាយ៉ាងជិតស្និទ្ធហើយយកអស់កម្លាំងកាយកម្លាំងចិត្តនិងប្រាជ្ញាស្មារតីដើម្បីបម្រើប្រជាជន។គណបក្សសូមអំពាវនាវដល់បងប្អូនជនរួមជាតិនៅគ្រប់ទិសទីសូមបន្តរួមសាមគ្គីជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាលក្រោមម្លប់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងដើម្បីថែរក្សាសន្តិភាពស្ថិរភាពនិងជំរុញការអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើនខ្លាំងឡើងលើគ្រប់វិស័យ៕

អត្ថបទទាក់ទង