ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ហេតុអ្វីលោកហ៊ុន សែនត្រូវបំបែកល្បិចពិសពុលក្នុងរឿងហូបនំបញ្ចុក! »

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 53
លិខិតមិត្តអ្នកអាន៖  «ហេតុអ្វីលោកហ៊ុន សែនត្រូវបំបែកល្បិចពិសពុលក្នុងរឿងហូបនំបញ្ចុក! » លិខិតមិត្តអ្នកអាន៖ «ហេតុអ្វីលោកហ៊ុន សែនត្រូវបំបែកល្បិចពិសពុលក្នុងរឿងហូបនំបញ្ចុក! »

រឿងហូបនំបញ្ចុកបើគិតមួយភ្លែតទៅដូចជារឿងកំប្លែង។ប៉ុន្តែបើគិតឲ្យស៊ីជម្រៅវាពិតជារឿងមិនធម្មតាប៉ុន្មានឡើយ។

ជាបឋមគេគួរយល់ថាការជួបជុំហូបនំបញ្ចុកត្រូវបានក្រុមអតីតប្សប្រឆាំងដឹកនាំដោយលោកសមរង្ស៊ីប្រើប្រាស់ជា

យុទ្ធវិធីបន្លំភ្នែកអាជ្ញាធរមាន

សមត្ថកិច្ចដើម្បីបិទបាំងការរៀបចំរចនាសម្ព័ន្ធនយោបាយក្រៅច្បាប់របស់ខ្លួន។ដោយទទួលបានលុយកាក់ពីក្រៅប្រទេសក្រុមសកម្មជនមួយចំនួនរបស់អតីបក្សប្រឆាំងដូចជានៅខេត្តបាត់ដំបងឈ្មោះរ៉ូហ្សែត។ល។បានព្យាយាមបង្កើតឡើងវីញនូវបណ្តាញរបស់ខ្លួននៅក្នុងប្រទេសដើម្បីធ្វើសកម្មភាពនយោបាយប្រឆាំងនឹងសាល

ដីកាតុលាការកំពូលតាមបញ្ជារបស់សមរង្ស៊ីពីក្រៅប្រទេស។

ប៉ុន្តែក្រោយពីផែនការសម្ងាត់នេះត្រូវបានបំបែកក្រុមគេក៏បានបង្វែររឿងហូបនំបញ្ចុកនេះឲ្យទៅជារឿងនយោបាយ។

ពួកគេបានបង្វែរកំហុសទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចដោយចោទថាគ្រាន់តែស៊ីនំបញ្ចុកសោះក៏ហៅទៅសួរដែរ។

តាមពិតយើងក៍ដឹងដែរថាការហូបនំបញ្ចុកនំគ្រក់ឬពងទារកូន។ល។មិនមែនជាបញ្ហាអ្វីនោះទេតែបញ្ហាគឺឲ្យតែមនុស្សប្រព្រឹត្តខុសច្បាប់នឹងត្រូវច្បាប់ចាត់ការហើយ។បើច្បាប់ចាត់ការពេលអ្នកកំពុងហូបអាហារណាក៏ដោយយើងមិនអាចចងភ្ជាប់រឿងនេះទៅនឹងចំណីអាហារនោះឲ្យទេព្រោះអាហារទាំងនោះគ្មានកំហុសទេដូចករណីនំបញ្ចុកនេះជាដើម។

ប៉ុន្តែល្បិចស៊ីនំបញ្ចុកនេះតាមពិតទៅគឺពិតជាល្បែងនយោបាយទុច្ចរិតប្រកបដោយគ្រោះថ្នាក់ដែលគេយកនំបញ្ចុកមកបិទបាំងតែប៉ុណ្ណោះ។

ក្រោយបែកការពួកមេដឹកនាំអតីតបក្សប្រឆាំងបានបំប៉ោងរឿងស៊ីនំបញ្ចុកឲ្យក្លាយជារឿងនយោបាយកាន់តែធំទៅៗតាមរយៈការអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួននាំគ្នាស៊ីនំបញ្ចុកនៅថ្ងៃ៩មិថុនាខាងមុខនេះ។

ការអំពាវនាវនេះគឺជាសារនយោបាយដ៏ពិសពុលបំផុតរបស់លោកសមរង្ស៊ីពីព្រោះ

ទី១៖វាបានធ្វើឲ្យអ្នកលក់និង

អ្នកចូលចិត្តបរិភោគនំបញ្ចុកមានអារម្មណ៍ទើសទាល់ដោយសារតែពួកគេហាក់ត្រូវបានគេលាប

ពណ៌នយោបាយព្រោះតែសកម្មភាពលក់ឬបរិភោគនំបញ្ចុក។

ទី២៖វាជាសារនយោបាយដែលធ្វើឲ្យសង្គមខ្មែរទាំងមូលបែកបាក់គ្នាយ៉ាងខ្លាំងពីព្រោះតែមានការបែងចែករវាងអ្នកបរិភោគនំបញ្ចុកនិងអ្នកមិនបរិភោគនំបញ្ចុក។ហើយបើនិយាយពី

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាវីញគឺលែងខ្ចីហ៊ានបរិភោគនំបញ្ចុករីឯអ្នកគាំទ្របក្សផ្សេងអ្នកនិយមកណ្តាលក៏រអៀសខ្លួនមិនហ៊ានបរិភោគនំបញ្ចុកដែរព្រោះខ្លាចក្រុមអតីតបក្សប្រឆាំងរាប់បញ្ចូលពួកគេថាជាក្រុមរបស់ខ្លួនដែរ។

ទី៣៖វាធ្វើឲ្យនំបញ្ចុកដែលជា

អត្តសញ្ញាណខ្មែរក្លាយជាចំណាប់ខ្មាំងនយោបាយទាំងស្រុង។នេះគឺជានយោបាយទុច្ចរិតដ៏អាក្រក់បំផុតរបស់លោកសមរង្ស៊ី។

ដោយមើលឃើញពីគ្រោះថ្នាក់ធំធេងដល់សង្គមខ្មែរនិងដល់

អត្តសញ្ញាណជាតិបែបនេះហើយទើបលោកនាយករដ្ឋមន្ត្រីហ៊ុនសែនសំរេចចិត្តត្រូវតែបំបែកផែនការទុច្ចរិតរបស់សមរង្ស៊ីចោលសារជាថ្មី។

ផែនការទុច្ចរិតនេះពិតជាជ្រៅប៉ុន្តែខ្ញុំយល់ថាវាជាល្បិចរាក់

កំផែលនៅក្នុងកែវភ្នែកលោកហ៊ុនសែនដែលពោរពេញដោយបទពិសោធន៍ចាស់វស្សា។

យុទ្ធសាស្ត្ររុញទូកបណ្តាយទឹកដ៏សាមញ្ញក៏អាចបំបែកផែនការពិសពុលនេះបានយ៉ាងងាយនិងយ៉ាង

មានប្រសិទ្ធភាពបំផុត។លោកហ៊ុនសែនបានប្រកាសឲ្យគ្រប់គ្នាហូបនំបញ្ចុកហើយកំណត់យកថ្ងៃ៩មិថុនាឆ្នាំ២០១៩ជាថ្ងៃរៀបចំហូបនំបញ្ចុកទូទាំងប្រទេសគឺចំថ្ងៃដែលមេដឹកនាំអតីតបក្សប្រឆាំងកំណត់ឲ្យក្រុមរបស់ខ្លួនហូបនំបញ្ចុកដែរ។

សារសំខាន់មួយទៀតរបស់លោកហ៊ុនសែនគឺ«នំបញ្ចុកឯកភាពជាតិ»សារនេះបានបន្សាបពិសពុល«នំបញ្ចុកបំបែកបំបាក់ជាតិ»របស់សមរង្ស៊ីទាំងស្រុង។

បច្ចុប្បន្ននេះពលរដ្ឋខ្មែរម្នាក់ៗអាចបរិភោគនំបញ្ចុកដោយមោទនភាពនិងដោយចំហមិនថាអ្នកណាកាន់បក្សណាឡើយ។ពួកគេមិនត្រឹមតែបរិភោគធម្មតាប៉ុណ្ណោះទេតែថែមទាំងនាំគ្នាថតបង្ហោះតាមហ្វេសប៊ុកព្រោងព្រាតទៀតផង។

ដូច្នេះស្នៀតរបស់លោកហ៊ុនសែនដើម្បីបំបែកពិសពុល«នំបញ្ចុកនយោបាយ» «នំបញ្ចុកបំបែកបំបាក់ជាតិ» របស់សមរង្ស៊ីពិតជាមាន

ប្រសិទ្ធភាពយ៉ាងលឿនរហ័សជាងអាំងទែរណែត5G

ពោលគឺស្នៀតនេះបានបំផ្លែងពិសបំបែកបំបាក់ជាតិរបស់សមរង្ស៊ីឲ្យទៅជាទឹកឃ្មុំដ៏ផ្អែមឈ្ងុយឆ្ងាញ់សម្រាប់ផ្សះផ្សារជាតិទៅវិញ៖

ទី១៖បំផ្លែងពីការធ្វើឲ្យអ្នកលក់នំបញ្ចុកនិងអ្នកបរិភោគនំបញ្ចុកពីមានអារម្មណ៍ទើសទាល់ដោយសារការលាបពណ៌មកជាអ្នកលក់និងអ្នកបរិភោគនំបញ្ចុកដោយមោទនភាពវិញហើយលក់កាន់តែដាច់ជាងមុន។

ទី២៖បំផ្លែងពីពិសនំបញ្ចុកបំបែកបំបាក់ជាតិឲ្យទៅជាទឹកឃ្មុំនៃនំបញ្ចុកផ្សះផ្សារនិងឯកភាពជាតិវិញពីព្រោះពីអំណឹះតទៅនំបញ្ចុកខ្មែរគ្មានពណ៌នយោបាយទៀតឡើយ។

ទី៣៖ស្នៀតរុញទូកបណ្តោយទឹករបស់លោកហ៊ុនសែនបានរំដោះនំបញ្ចុកដែលជា

អត្តសញ្ញាណខ្មែរចេញពីចំណាប់ខ្មាំងនៃពិសរបស់លោកសមរង្ស៊ីទាំងស្រុង។

ខ្ញុំកត់សំគាល់ឃើញថាបន្ទាប់ពីការប្រកាសរបស់លោកហ៊ុនសែនមកនំបញ្ចុកខ្មែរពេលនេះកំពុងត្រូវប៉ាន់ហើយលក់មិនទាន់តម្រូវការផង។

នេះគឺជាអត្ថន័យនៃរឿងនំបញ្ចុកដែលខ្ញុំសូមបកស្រាយជូនបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យបានយល់ពីព្រោះអាចមានអ្នកខ្លះមិនទាន់យល់ពីអត្ថន័យដ៏ជ្រាលជ្រៅនេះឡើយ។

ហេតុដូច្នេះហើយទើបបានជាមានអ្នកគាំទ្រលោកសមរង្ស៊ីផ្កាប់មុខខ្លះរាប់ទាំងអ្នកដែលតាំងខ្លួនជាអ្នកចេះដឹងមួយចំនួនផងបានបង្ហើរសារបែបមិន

យល់សាច់ការអ្វីទាំងអស់ថាលោកហ៊ុនសែននិយាយរឿងនំបញ្ចុកគឺដើរតាមក្រោយលោកសមរង្ស៊ី។

ខ្ញុំយល់ថាប៉ូលិសដែលរត់តាមពីក្រោយចោរមិនមែនធ្វើតាមចោរនោះទេតែគឺដេញចាប់ចោរយកទៅញាត់គុក។

សរុបមកវិញលោកសមរង្ស៊ីពិតជាមានល្បិចពិសពុលខ្លាំងណាស់ក្នុងការបំបែកបំបាក់ជាតិតាមគ្រប់រូបភាពគឺអស់ពីល្បិចមួយចូលដល់មួយទៀតមិនចេះចប់មិនចេះហើយ។

ប៉ុន្តែខ្ញុំគិតថាស្រុកខ្មែរយើងពិតជាមហាសំណាងហើយដែលមានលោកហ៊ុនសែនធ្វើជា

នាយករដ្ធមន្ត្រីដឹកនាំប្រទេស

កុំអីប្រទេសជាតិយើងមិនដឹងជាធ្លាក់ដល់ណាទេដោយសារតែល្បិចកលគ្រប់បែបយ៉ាងនិងគ្រប់រូបភាពរបស់សមរង្ស៊ីដែលសូម្បីតែនំបញ្ចុកក៍គាត់អាចទាញអោយទៅជារឿងនយោបាយបានដែរ។

ដោយ៖អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទទាក់ទង