លោក ប្រាក់ សុខុន នឹងអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៣០ឧសភា
លោក ប្រាក់ សុខុន ត្រូវបានអញ្ជើញអោយទៅទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ ដល់ថ្ងៃទី០១ខែឧសភាឆ្នាំ២០១៩ ខាងមុខនេះ ដោយតបតាមការអញ្ជើញរបស់លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលសារព័ត៌មាន ខ្មែរប៉ុស្តិ៍ យើងទទួលបានអប្បាញ់មិញនេះ។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រីកម្ពុជានឹងចូលសំដែងការគួរសមជាមួយនឹងលោកនាយករដ្ឋមន្ត្រីចិន លី គឺជាំង ហើយក៏នឹងជួបពិភាក្សាការងារស៊ីជម្រៅជាមួយលោក វ៉ាង យី លើយុទ្ធសាស្ត្រ និងមធ្យោបាយនានា ដើម្បីពង្រឹងយុទ្ធសាស្ត្រជាដៃគូរវាងក្រសួង និងប្រទេសទាំងពីរផងដែរ។
ដើម្បីឲ្យបានជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុងខាងក្រោម៖