ខ្មែរប៉ុស្ដិ៍ Close

ក្រសូងអប់រំ ចេញសេចក្តីប្រកាសថ្កោលទោសចំពោះការបង្ហោះព័ត៌មានរបស់អាខោនហ្វេសប៊ុកឈ្មោះ «សេវាផ្សេងទៀត»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 42

បន្ទាប់ពីអាខោនហ្វេសប៊ុកឈ្មោះ «សេវាផ្សេងទៀត» បានបង្ហោះព័ត៌មានដែលចរិកបោកប្រាស់ និងបង្ខូចកេរ្តិ៍ឈ្មោះរបស់ក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការធ្វើសញ្ញាបត្របាក់ឌុប និងបរិញ្ញាបត្រគ្រប់ផ្នែក នៅថ្ងៃនេះ ក្រសួងអប់រំបានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ការបង្ហោះព័ត៌មានបែបនេះ ជាអំពើខុសច្បាប់ ដែលបំពានដល់សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការអនុវត្តកំណែទំរង់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ជាពិសេសប៉ះពាល់ដល់ស្មារតី និងការខិតខំរៀនសូត្ររបស់សិស្សានុសិស្ស និងនិស្សិតកម្ពុជា ។

ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងការស្វែងរកជនដែលបង្ហោះព័ត៌មានខាងលើនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ក្នុងនោះដែរ ក្រសួង ក៏អំពាវនាវដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ចូលរួមទប់ស្កាត់ការចែកចាយព័ត៌មាននេះតាមគ្រប់រូបភាព ព្រមទាំងសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចក្នុងការឈានទៅកំណត់មុខសញ្ញាជនដែលបានប្រព្រឹត្តអំពើខាងលើ ។

ប្រភព៖ ទំព័រហ្វេសប៊ុកលោក ស សុខា

អត្ថបទទាក់ទង