រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈចុះត្រួតពិនិត្យការត្រៀមសម្ភោធសារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែនព្រះវិហារ
សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែនព្រះវិហារនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារ ០៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។
ដើម្បីត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ការសម្ពោធប្រកបដោយភាពល្អប្រសើរ កាលពីថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជំនាញមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ ចុះពិនិត្យដោយផ្ទាល់នូវការរៀបចំ និងដាក់តាំងបង្ហាញសមុច្ចយនានាក្នុងសារមន្ទីរ។
សូមបញ្ជាក់ថា សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែនព្រះវិហារ មានទីតាំងនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រមាណ២៣គីឡូម៉ែត្រពីរមណីយដ្ឋានប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក៕