ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តកំពង់ធំ និងមន្ត្រីសង្ឃ រៀបចំពិធីដង្ហែរបុណ្យវិសាខបូជា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34
រដ្ឋបាលខេត្តកំពង់ធំ និងមន្ត្រីសង្ឃ រៀបចំពិធីដង្ហែរបុណ្យវិសាខបូជា រដ្ឋបាលខេត្តកំពង់ធំ និងមន្ត្រីសង្ឃ រៀបចំពិធីដង្ហែរបុណ្យវិសាខបូជា

កំពង់ធំ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យវិសាខបូជា រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោក សុខ លូ អភិបាលខេត្ត និងព្រះមន្ត្រីសង្ឃ នៃគណៈគណខេត្ត ដោយមានការចូលរួមពី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកំលាំងទាំងបី មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នក គ្រូ ពុទ្ធសាសនិកជនប្រមាណ៣០០០នាក់/អង្គបានរៀបចំពិធីដង្ហែរក្បួនធម្មយាត្រា ដើម្បីអបអរសាទរពិធីបុណ្យវិសាខបូជា ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

ពិធីនេះបានដង្ហែរចេញពីវត្តឥន្រ្ទីយ៍សំវរ: ហៅវត្តកំពង់ធំ តាមបណ្ដោយផ្លូវជាតិលេខ៦ ទៅទិសខាងត្បូងកាត់មុខផ្សារកំពង់ធំ រហូតដល់រូបសំណាកដំរីជាន់ខ្លារួចត្រឡប់មកវត្តកំពង់ធំវិញតាមផ្លូវដដែល ដោយមានការរចនាឡើងនូវ ក្បួនទីនាំងកម្កល់រូបសំណាក់តំណាងឲ្យព្រឹត្តិការណ៍ទាំងបី របស់ព្រះបរមសមណគោត្តម (ប្រសូត្រ ត្រាស់ដឹង និងបរិនិព្វាន) ជាមួយនឹងការតុបតែងលម្អរនូវផ្កាភ្ញីជាដើម និងក្បួនដង្ហែរអមរបស់មន្ត្រីសង្ឃ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំង ប្រដាប់ អាវុធ សិស្សា នុសិស្ស ពុទ្ធបរិស័ទ្ធ យ៉ាងច្រើនកុះករ ។

បន្ទាប់ពីហែក្បួនធម្មយាត្រាចប់អភិបាលបានមានមតិសំណេះសំណាលនិងផ្ដាំផ្ញើដល់ ពុទ្ធបរិស័ទទាំងអស់ ត្រូវខិតខំគោរពបូជាព្រះពុទ្ធសាសនាដើម្បី ឲ្យយុវជនយើង ជំនាន់ក្រោយ បានយល់និងចូលរួម គោរពប្រតិបត្តិ ព្រះពុទ្ធសាសនាដែលជាសាសនារបស់ រដ្ឋយើងអោយបានគង់វង្ស៕