ខ្មែរប៉ុស្ដិ៍ Close

ពុទ្ធោ!!! អ្នកលេងហ្វ៊េសប៊ុកនាំគ្នាហែកកេរ្តិ៍ លោក សោ ចាន់ដេត ខ្ទេចខ្ទីអស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 27
ពុទ្ធោ!!! អ្នកលេងហ្វ៊េសប៊ុកនាំគ្នាហែកកេរ្តិ៍ លោក សោ ចាន់ដេត ខ្ទេចខ្ទីអស់ ពុទ្ធោ!!! អ្នកលេងហ្វ៊េសប៊ុកនាំគ្នាហែកកេរ្តិ៍ លោក សោ ចាន់ដេត ខ្ទេចខ្ទីអស់

អតីតមន្ត្រីជាន់ខ្ពស់ និងជាអតីតសមាជិកព្រឹទ្ធសភាមកពីអតីតគណបក្សប្រឆាំង ដែលត្រូវបានរំលាយដោយច្បាប់ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ លោក សោ ចាន់ដេត ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វ៊េសប៊ុកនាំគ្នាហែកកេរ្តិ៍ ខ្ទេចខ្ទីអស់ជុំវិញរឿងសាហាយស្មន់ជាមួយសកម្មជនរបស់ខ្លួន។

វាជារឿងគួរឱ្យអាម៉ាស់បំផុត គឺនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ គឺលោក សោ ចាន់ដេត ត្រូវបានគេទម្លាយរឿងអាស្រូវ ស្មោគគ្រោក និងហួសពីការស្មាន។ ពាក់ព័ន្ធនឹងករណីនេះ គឺត្រូវបានគេដឹងថា ដោយសារតែលោក សោ ចាន់ដេត ព្យាយាមការពារនារីដែលគេហៅថាជាសាហាយស្មន់របស់ខ្លួន គឺនាង ស៊ិន ចាន់ពៅរ៉ូហ្សេត ដែលត្រូវបានតុលាការខេត្តបាត់ដំបងកោះហៅឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងរឿងប្រឆាំងសាលដីការបស់តុលាការកំពូល។

ប្រហែលជាខឹងនឹងការលើកឡើងដដែលៗនិងផុសជាប្រចាំរបស់លោក សោ ចាន់ដេត ជុំវិញរឿងតុលាការខេត្តបាត់ដំបងកោះហៅកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ទើបធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វ៊េសប៊ុកទប់អារម្មណ៍មិនបាន ក៏នាំគ្នាទម្លាយរឿងអាស្រូវផ្លូវភេទដ៏អាម៉ាស់របស់ជនទាំងពីរ។ ខាងក្រោមនេះជាសារ Comments និងបញ្ចេញមតិយោបល់ជុំវិញរឿងអាស្រូវផ្លូវភេទរបស់លោក សោ ចាន់ដេត និងនាង ស៊ិន ចាន់ពៅរ៉ូហ្សេត៖

គណនីហ្វ៊េសប៊ុកឈ្មោះ Yim Hy បានចូលទៅComments ក្នុងហ្វ៊េសប៊ុកផ្លូវការរបស់លោក សោ ចាន់ដេត ថា “ តាមពិតលោក សោ ចាន់ដេត ខំប្រឹងតវ៉ារឿងនំបញ្ចុកយ៉ាងក្តៅគគុកបែបនេះគឺដោយសារតែវាចង់ការពារសាហាយរបស់វា រ៉ូហ្ស៊េត ទេ បើកុំតែរឿងពាក់ព័ន្ធនឹងនាងនឹង កុំអីវាគ្មានមកលូកមាត់ចូលជាមួយទេ ”។ គណនីហ្វ៊េសប៊ុកឈ្មោះ Suon Vanleng បានបញ្ចេញយោបល់ថា “ខំឈឺឆ្អាលខ្លាំងណាស់ ឱ្យតែរឿងពាក់ព័ន្ធនឹងរូហ្សេត ហេហេ បើរឿងអ្នកផ្សេងគ្មានលូកអីម៉ាម៉ាត់ ” ។ ជាមួយគ្នានេះ គណនីហ្វ៊េសប៊ុកឈ្មោះ សុខ រតនា បានលើកឡើងថា “ សោ ចាន់ដេត ខំប្រឹងឈឺឆ្អាលរឿងនេះ ក៏ដោយសារតែតុលាការកោះហៅស្រីកំណាន់របស់ខ្លួន គឺរ៉ូហ្ស៊េត ដែលជាស្នេហាលួចលាក់ជាច្រើនឆ្នាំ រហូតដល់បក្សប្រឆាំងត្រូវបានរំលាយ ហើយ សោ ចាន់ដេត ក៏រត់ចោលស្រុក។ រឿងនេះគេដឹងពេញមួយស្រុកខ្មែរ រ៉ូហ្ស៊េត គឺជាស្រីរបស់ សោ ចាន់ដេត ” ។ មិនត្រឹមតែប៉ុណ្ណេះ គណនីហ្វ៊េសប៊ុកដដែល បានបន្តថា “ សោ ចាន់ដេត សរសេរបង្ហោះថា នំបញ្ចុកពិសេស ប្រហែលជានឹកគ្រាដែលធ្លាប់លួចលាក់សាងស្នេហ៍ជាមួយ រ៉ូហ្ស៊េត និងចង់ប្រាប់ថា នំបញ្ចុករបស់ រ៉ូហ្ស៊េត ចាន់ ដេត ឆីហើយ គឺភ្លេចមិនបាន ” ។

ជាមួយគ្នានឹងគណនីហ្វ៊េសប៊ុកខាងលើ ក៏មានគណនីមួយទៀតឈ្មោះ Sreyneang Leak បានComments ថា “ គេដឹងហើយថា កញ្ញា ហ្សិន រ៉ូហ្ស៊េត ជាមួយ សោ ចាន់ដេត មិនមែនត្រឹមជាមេនិងកូនចៅប៉ុណ្ណោះទេ គឺជាប្រពន្ធចុង និងប្រុសក្បត់ ” ។ គណនីដដែលបានបន្តទៀតថា “ ទង្វើថោកទាបរបស់ សោ ចាន់ដេត ដែលសាហាយស្មន់ជាមួយកូនចៅឯងកាលនោះ ទើបធ្វើអោយខ្លួនធ្លាក់ខ្លួនតែលតោលនៅក្រៅស្រុក ប្រឹងព្រុស ប្រឹងបំពុល ” ។ ដូចគ្នានេះដែរ មានគណនីមួយទៀតឈ្មោះ Sokkim Ly បានបញ្ចេញទស្សនៈថា “ ចង់សួរទៅអតីតតំណាងរាស្ដ្រ សោ ចាន់ដេត មួយឃ្លាថា ម៉េចហើយរឿងអាស្រូវរបស់លោក ជាមួយនិងអ្នកលក់នំបញ្ចុក រ៉ូហ្សេត។ ស្រីក្រៅមានច្រើនណាស់មិនទៅរកទេ វាឆ្ងាញ់ណាស់ទៅមែន អារឿងលួចលាក់ជាមួយកូនចៅឯងហ្នឹង ” ។ ក្រៅពីនេះក៏នៅមានគណនីហ្វ៊េសប៊ុកមួយចំនួនទៀតបានធ្វើការបកអាក្រាតនិងហែកកេរ្តិ៍រឿងអាស្រូវផ្លូវភេទដែលបានប្រព្រឹត្តឡើងដោយអតីតមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង និងសកម្មជនឈានមុខរបស់បក្សមួយនេះ។

ការពិតទៅការបង្ហាញខ្លួនឈឺឆ្អាលរបស់លោក សោ ចាន់ដេត គឺជាការលូកដៃចង់ការពារជំនួស នាង រ៉ូហ្សេត ស្រីកំណាន់របស់ខ្លួន ដែលធ្លាប់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយគ្នាយ៉ាងសប្បាយកន្លងមក។ ប៉ុន្តែសូមចែកឱ្យដាច់រវាងទំនាក់ទំនងស្នេហាលួចលាក់ ហើយនឹងទិដ្ឋភាពផ្លូវច្បាប់ ដែលពាក់ព័ន្ធនឹងទង្វើសកម្មភាពនានារបស់នាង រ៉ូហ្សេត ដែលតុលាការកោះហៅនេះក្នុងបទល្មើសរំលោភនឹងសាលដីការតុលាការកំពូល។ បុគ្គលគ្រប់រូបគប្បីត្រូវគោរពច្បាប់ហើយមិនអាចប្រើប្រាស់ រឺធ្វើសកម្មភាពណាមួយដែលផ្សារភ្ជាប់ខ្លួន ទៅនឹងការគាំទ្រចលនាឧទ្ទាមក្រៅច្បាប់នៅឯក្រៅប្រទេស រឺក៏ការជួបជុំគ្នាប្រមូលផ្តុំដើម្បីប្រឆាំងហ្នឹងសាលដីការតុលាការនោះទេ។ សកម្មភាពដែលផ្ទុយនឹងច្បាប់ នឹងប្រឈមជុំវិញការកោះហៅរបស់តុលាការដែលជាស្ថាប័នឯករាជ្យមួយ ដែលមានឆន្ទានុសិទ្ធិត្រឹមត្រូវ ។ ដូច្នេះការលូកដៃរបស់ សោ ចាន់ដេត គឺគ្រាន់តែជារការបំភ័ន្តសាធារណៈមតិមួយ ក្នុងបំណងសម្តែងថាជាការឈឺឆ្អាលជុំវិញសកម្មជនរបស់ខ្លួនក្រោមលេស ទទួលការបំភិតបំភ័យ រារាំង ប៉ុន្តែធាតុពិត នេះគឺជាការកោះហៅពាក់ព័ន្ធនឹងសកម្មភាពជាក់ស្តែងរបស់ពួកគេដែលបានចូលជ្រៅទៅនឹងការពារ រឺការប៉ុនប៉ងក្នុងការប្រព្រឹត្តនូវបទល្មើសជាមួយក្រុមឧទ្ទាមក្រៅច្បាប់៕