ខ្មែរប៉ុស្ដិ៍ Close

សាររបស់អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ជូនលោក ដូណាល់ ត្រាំ៖ «តើអ្នកដឹងទេហេតុអ្វី បានជាចិនកំពុងវ៉ាឈ្នះយើង» ?

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34
សាររបស់អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ជូនលោក ដូណាល់ ត្រាំ៖ «តើអ្នកដឹងទេហេតុអ្វី បានជាចិនកំពុងវ៉ាឈ្នះយើង» ? សាររបស់អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ជូនលោក ដូណាល់ ត្រាំ៖ «តើអ្នកដឹងទេហេតុអ្វី បានជាចិនកំពុងវ៉ាឈ្នះយើង» ?

នាពេលថ្មីៗនេះសារព័ត៌មានRegard Sur l’Afrique បានចេញផ្សាយជាភាសាបារាំងនូវខ្លឹមសាររបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែលបានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយអតីតប្រធានាធិបតីអាមេរិកលោកJimmy Carter ពីបញ្ហាពាក់ព័ន្ធនឹងចិន។

ខាងក្រោមនេះគឺអ្វីដែលលោកCarter ពន្យល់ទៅកាន់លោកដូណាល់ត្រាំ៖

«លោកកំពុងបារម្ភខ្លាចចិនវ៉ាឈ្នះយើងខ្ញុំក៏បារម្ភដូចលោកដែរ។តើលោកដឹងទេថាហេតុអ្វីចិនកំពុងតែវ៉ាឈ្នះយើង

ខ្ញុំបានស្ដារទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំងឱ្យវិលទៅរកភាពប្រក្រតីវិញនៅឆ្នាំ១៩៧៩។ចាប់តាំងពីពេលនោះមកតើលោកដឹងទេថាតើចិនបានធ្វើសង្គ្រាមប៉ុន្មានដងជាមួយប្រទេសដទៃ? សូម្បីតែម្តងក៏គ្មានផង។រីឯយើងវិញយើងធ្វើសង្គ្រាមឥតឈប់ឈរ។

សហរដ្ឋអាមេរិកគឺជាប្រជាជាតិមួយដែលស្រឡាញ់សង្គ្រាមជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រពិភពលោកពីព្រោះអាមេរិកចេះតែចង់បង្ខំឲ្យបណ្តាប្រទេសដទៃទទួលយកគុណតម្លៃរបស់ខ្លួន។ចំណែកឯចិនវិញមិនប្រើប្រាស់ធនធានរបស់គេដើម្បីធ្វើសង្គ្រាមទេតែដើម្បីការអភិវឌ្ឍដូចជាយកទៅសាងសង់ផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿនជាដើម។ចុះយើងវិញតើយើងមានផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿនប៉ុន្មានគីឡូម៉ែត្រហើយនៅក្នុងប្រទេសរបស់យើង?

យើងបានខ្ជះខ្ជាយប្រាក់អស់៣ទ្រីលានដុល្លារក្នុងសកម្មភាពយោធាជាពិសេសគឺការធ្វើសង្គ្រាម។ចិនសូម្បីតែមួយសេនក៏មិនចំណាយផងក្នុងការធ្វើសង្គ្រាមហេតុដូច្នេះហើយបានជាចិនកំពុងវ៉ាឈ្នះយើងនៅស្ទើតែគ្រប់វិស័យ»

ដូច្នេះបើសិនជាយើងយកលុយ៣ទ្រីលានដុល្លារទៅអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធអាមេរិកនោះយើងនឹងមានផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿន។យើងនឹងមានស្ពាននិងផ្លូវជាច្រើន។រីឯប្រព័ន្ធអប់រំរបស់យើងក៏នឹងមានគុណភាពល្អដូចជាប្រទេសកូរ៉េខាងត្បូងឬទីក្រុងហុងកុងផងដែរ៕

ប្រភព៖Regard Sur l’Afrique