ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណសារជាថ្មីដល់បងប្អូនសាសនិកឥស្លាមទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 540
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណសារជាថ្មីដល់បងប្អូនសាសនិកឥស្លាមទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណសារជាថ្មីដល់បងប្អូនសាសនិកឥស្លាមទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណសារជាថ្មីម្តងទៀតដល់បងប្អូនសាសនិកឥស្លាមទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានរូបលោកក្នុងនាមជានាយករដ្ឋមន្រ្តី ។ លោកបានថ្លែងដូចនេះនៅល្ងាចថ្ងៃអង្គារទី៧ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម សរុបចំនួន ៤,៧៥០នាក់ មកពីតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការបោះឆ្នោតរបស់បងប្អូនសាសនិកឥស្លាម ក៏ដូចជាប្រជាជនកម្ពុជាទូទៅមានន័យថាជាការគាំទ្រនូវដំណើរការលទ្ធិប្រជាធិបតេយ្យ និងគាំទ្រសន្តិភាពនិងការអភិវឌ្ឍ៕

    អត្ថបទទាក់ទង