ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តីនេប៉ាល់ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ នាសប្តាហ៍ក្រោយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34
លោកនាយករដ្ឋមន្រ្តីនេប៉ាល់ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ នាសប្តាហ៍ក្រោយ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ នាសប្តាហ៍ក្រោយ

លោក KP Sharma Oli នាយករដ្ឋមន្រ្តីនេប៉ាល់ នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្រ្តីនេប៉ាល់ នឹងមកដល់កម្ពុជានៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាម។

មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស បានបញ្ជាក់ឱ្យបានដឹងថា អំឡុងបំពេញទស្សនកិច្ច លោកនាយករដ្ឋមន្រ្តីនេប៉ាល់ នឹងមានជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ហើយលោកក៏មានកម្មវិធីមួយចំនួនទៀតដូចជា ទស្សនកិច្ចនៅព្រះបរមរាជរាំង បំពាក់កម្រងផ្កានៅវិមានឯករាជ្យ ទស្សនកិច្ចនៅវិមានឈ្នះឈ្នះ ចូលរួមវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ រួមទាំងជួបសម្តែងការគួរជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ ៕