ខ្មែរប៉ុស្ដិ៍ Close

មេអង្គរក្សជាអ្នកទី១ ធ្វើជាគំរូដល់នាយទាហានផ្សេងទៀតក្រោយពីប្រមុខរាជរដ្ឋាភិបាល បានប្រកាសធ្វើកំណែរទម្រង់លើក្រសួងការពារជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 79
មេអង្គរក្សជាអ្នកទី១ ធ្វើជាគំរូដល់នាយទាហានផ្សេងទៀតក្រោយពីប្រមុខរាជរដ្ឋាភិបាល បានប្រកាសធ្វើកំណែរទម្រង់លើក្រសួងការពារជាតិ មេអង្គរក្សជាអ្នកទី១ ធ្វើជាគំរូដល់នាយទាហានផ្សេងទៀតក្រោយពីប្រមុខរាជរដ្ឋាភិបាល បានប្រកាសធ្វើកំណែរទម្រង់លើក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស ៤ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សសម្តេចតេជោ ហ៊ុន សែន ស្ម័គ្ររចិត្តទម្លាក់ពីផ្កាយ៤ មកត្រឹមឧត្តមសេនីយ៍ឯកផ្កាយមាស៣ ក្រោយពីប្រមុខរាជរដ្ឋាភិបាលបានប្រកាសធ្វើកំណែរទម្រង់លើក្រសួងការពារជាតិ

តាមប្រភពព័ត៌មានដែលទទួលបាននៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ឯកឧត្តម ហ៊ីង ប៊ុនហៀង កំពុងប្រជុំសុខៗ ពាក់ផ្កាយ ៤ លោកក៏ដើរចូលទៅក្នុងបន្ទប់ មួយសន្ទុះក្រោយមក គាត់ចេញមកជាមួយនិងផ្កាយ ៣លើស្មា ធ្វើឲ្យមន្ត្រីទាំងអស់ឆ្ងល់ស្រឡាំងកាំង មិនបានដឹងមុនពីផែនការ នៃដំណើរការកំណែទំរង់ កងទ័ពកំពូលរបស់ជាតិ។

ដោយឡែក យោងការផ្សព្វផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន នៅ​ថ្ងៃទី​២៧ មេសា​នេះ​ ក៏បានលើកឡើងដូច្នេះដែរ។

ក្នុង​ហ្វេ​ស​ប៊ុ​ក​ដដែល បាន​ស្រង់​ប្រសាសន៍​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យកមកសរសេរថា សម្ដេច​បានស្នើ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤ ស្ម័គ្រចិត្ត​ទម្លាក់​ពី​ឋានន្តរសក្តិ​ផ្កាយ​៤ មក​ផ្កាយ​៣​វិញ ហើយ​ទុក​តែ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤ តែ​២​រូប​ប៉ុណ្ណោះ នៅក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ​។ នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤ តែ​២​រូបនោះ គឺ​មានតែ​សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​។ នេះ​បើតាម​រូបភាព​ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នាយរង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការដ្ឋាន​។​

​ទាក់ទង​នឹង​ព័ត៌មាន​នេះ លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានថ្លែង​ប្រាប់​បណ្តាញសារព័ត៌មានក្នុងស្រុក​ថា សម្ដេច ហ៊ុន សែន ពិតជា​បានលើកឡើង​បែបនេះ​មែន ប៉ុន្តែ​មិនទាន់មាន​ការសម្រេច​ជា​ផ្លូវការ​ឡើយ ពោលគឺ​វា​គ្រាន់តែ​ជា​​ទិសដៅ​កំណែទម្រង់​របស់​រដ្ឋាភិបាល​នាពេល​អនាគត​ប៉ុណ្ណោះ​៕

អត្ថបទទាក់ទង