ខ្មែរប៉ុស្ដិ៍ Close

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ប្រាប់ក្រុមយុវជនត្រៀមលក្ខណៈ ដើម្បីចូលរួមប្រឆាំងជាមួយក្រុមជនក្បត់ជាតិ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ប្រាប់ក្រុមយុវជនត្រៀមលក្ខណៈ ដើម្បីចូលរួមប្រឆាំងជាមួយក្រុមជនក្បត់ជាតិ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ប្រាប់ក្រុមយុវជនត្រៀមលក្ខណៈ ដើម្បីចូលរួមប្រឆាំងជាមួយក្រុមជនក្បត់ជាតិ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកណ្តាលស្ទឹង បានប្រាប់ទៅកាន់ក្រុមយុវជនត្រៀមលក្ខណៈ ដើម្បីចូលរួមទប់ស្កាត់ទង្វើបដិវត្តពណ៌ និងអំពើក្បត់ជាតិរបស់ក្រុមមេឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល។

ក្នុងពិធី ប្រកាសសេចក្តីសម្រេច និងបែងចែកតួនាទីភារកិច្ច ក្រុមការងារថ្នាក់កណ្តាលចុះជួយយុវជនស្រុកកណ្តាលស្ទឹង នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ក៏បានណែនាំដល់យុវជនដែលមានក្នុងសេចក្តីសម្រេចទាំងអស់ ត្រូវខិតខំបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ពិសេសត្រូវគោរពឲ្យបាននូវគោលការណ៍របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ក៏បានផ្តាំផ្ញើឲ្យក្រុមការងារថ្នាក់កណ្តាលចុះជួយយុវជនស្រុក ត្រូវបន្តពង្រឹងបន្ថែមនូវសកម្មភាពនានា ដើម្បីបម្រើដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនទូទាំងស្រុកផងដែរ៕

អត្ថបទទាក់ទង