ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ សម្រេចកែសម្រួលម៉ោងសិក្សាក្នុងរដូវប្រាំងនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 31
ក្រសួងអប់រំ សម្រេចកែសម្រួលម៉ោងសិក្សាក្នុងរដូវប្រាំងនេះ ក្រសួងអប់រំ សម្រេចកែសម្រួលម៉ោងសិក្សាក្នុងរដូវប្រាំងនេះ

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥​ ខែមេសា ឆ្នាំ២០១៩នេះ បានសម្រេចកែសម្រួលម៉ោងសិក្សាសម្រាប់រដូវប្រាំងនេះ ដើម្បីជៀសវាងនូវហានិភ័យ និងជម្ងឺផ្សេងៗដែលអាចកើតមានចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាពិសេសកុមារតូចៗ ដែលបណ្តាលមកពីអាកាសធាតុក្តៅហួតហែងខ្លាំង ដែលសីតុណ្ហភាពអាចលើសពី ៤០អង្សារ។

ម៉ោងសិក្សាដែលគ្រឹះស្ថានអប់រំទាំងអស់ត្រូវអនុវត្តមានដូចតទៅ៖

– ពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង ១០:៣០

– ពេលរសៀល ចូលរៀននៅម៉ោង ១៣:៣០ ចេញម៉ោង ១៧:០០

– អនុវត្តតាមគោលការណ៍ដែលមានស្រាប់វិញ នៅពេលផុតរដូវក្តៅ។

ចំពោះព័ត៌មានលម្អិត មានដូចខាងក្រោមនេះ៖

អត្ថបទទាក់ទង