ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើភេរវកម្មនៅប្រទេសស្រីលង្កា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើភេរវកម្មនៅប្រទេសស្រីលង្កា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើភេរវកម្មនៅប្រទេសស្រីលង្កា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើភេរវកម្មបំផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កាដែលបណ្តាលឱ្យមនុស្សរងរបួសនិងស្លាប់ជាច្រើននាក់ ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារទី២៣ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) ចំនួនប្រមាណជាង២ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ មានអំពើហឹង្សាដ៏សាហាវឃោរឃៅវាយប្រហារដោយគ្រាប់បែក លើវិហារគ្រីស្តសាសនា និងសណ្ឋាគារ នៅប្រទេសស្រីលង្កា ដែលបានផ្តាច់ជីវិតមនុស្ស២៩០នាក់ និងជាង៥០០នាក់ទៀតរងរបួស៕

អត្ថបទទាក់ទង