ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកមិនដែលយកប្រាក់ជំនួយបរទេស ដើម្បីបើកប្រាក់បៀវត្សឱ្យមន្រ្តីរាជការនោះឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 35
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកមិនដែលយកប្រាក់ជំនួយបរទេស ដើម្បីបើកប្រាក់បៀវត្សឱ្យមន្រ្តីរាជការនោះឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកមិនដែលយកប្រាក់ជំនួយបរទេស ដើម្បីបើកប្រាក់បៀវត្សឱ្យមន្រ្តីរាជការនោះឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារជាថ្មីថា ជំនួយបរទេស និងឥណទានពីក្រៅប្រទេស គឺដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ ហើយជំនួយទាំងអស់នោះ ក៏មិនមែនយកមកសម្រាប់បើកប្រាក់បៀវត្សជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនោះឡើយ។

លោកបានថ្លែងដូចនេះនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំសន្សំថវិកា និងប្រើប្រាស់ថវិកាខ្លួនឯងផ្ទាល់ដើម្បីដោះស្រាយរាល់ការចំណាយទៅលើបៀវត្សមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កាលពីអតីតកាល ប្រាក់បៀវត្សរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មានការយឺតយ៉ាវមែនដោយសារកំណើនសេដ្ឋកិច្ចមានសន្ទុះទាប ប៉ុន្តែចាប់តាំងពីអាណត្តិទី៥មក រៀងរាល់ថ្ងៃទី២៣ មន្រ្តីរាជការទាំងអស់នឹងទទួលបានប្រាក់បៀវត្ស ហើយចាប់តាំងពីអាណត្តិទី៦នេះតទៅ ប្រាក់បៀវត្សមន្រ្តីរាជការត្រូវបើកពីរដងក្នុងមួយខែទៀតផង៕

អត្ថបទទាក់ទង