ខ្មែរប៉ុស្ដិ៍ Close

ជំនួបទ្វេភាគីរវាង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ប្រធានាធិបតីកូរ៉េ បានចាប់ផ្តើមហើយនៅវិមានសន្តិភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 46
ជំនួបទ្វេភាគីរវាង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ប្រធានាធិបតីកូរ៉េ បានចាប់ផ្តើមហើយនៅវិមានសន្តិភាព ជំនួបទ្វេភាគីរវាង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ប្រធានាធិបតីកូរ៉េ បានចាប់ផ្តើមហើយនៅវិមានសន្តិភាព

ជំនួបទ្វេភាគីរវាង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានចាប់ផ្តើមហើយ នៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា អំឡុងជំនួបទ្វេភាគីនេះ លោកប្រធានាធិបតី មូន ចេអ៊ីន និងលោក ហ៊ុន សែន នឹងពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្នា។

លោកប្រធានាធិបតី មូន ចេអ៊ីន និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ត្រូវបានរំពឹងថានឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឱ្យមានការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំងពីរ៕

អត្ថបទទាក់ទង