ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យក្រសួងពាក់ព័ន្ធបន្តពង្រឹង និងយកចិត្តទុកដាក់លើវិស័យកសិកម្ម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 39
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យក្រសួងពាក់ព័ន្ធបន្តពង្រឹង និងយកចិត្តទុកដាក់លើវិស័យកសិកម្ម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យក្រសួងពាក់ព័ន្ធបន្តពង្រឹង និងយកចិត្តទុកដាក់លើវិស័យកសិកម្ម

លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ជាមោទនភាពមួយសម្រាប់កម្ពុជាដែលប្រើប្រាស់គ្រឿងចក្រក្នុងវិស័យកសិកម្មបានកើនទ្បើង តែការប្រើប្រាស់គ្រឿងចក្រ និងគ្រឿងយន្តទាំងនោះ គឹបានបង្កើនការចំណាយក្នុងការផលិតផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បែបនេះនៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារកសិកម្មទូទាំងប្រទេសឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩-២០២0 របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ការកើនទ្បើងនៃចំនួនប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្ម ដែលនាំឱ្យប្រជាកសិករឈប់ចិញ្ចឹមសត្វសម្រាប់អូសទាញ និងសម្រាប់យកសាច់លក់ក៏ជាបញ្ហាប្រឈមសម្រាប់ប្រជាកសិករផងដែរ។ លោក បានសង្កត់ធ្ងន់បន្ថែមថា ដើម្បីដោះស្រាយបញ្ហាកសិកម្មនេះគឺទាមទា រឱ្យមានការចូលរួមពីគ្រប់ក្រសួងពាក់ព័ន្ធដោយមិនអាចពឹងផ្អែកតែទៅលើក្រសួងកសិកម្មមួយនោះទេ៕