សហភាពសហជីពសុភមង្គលកម្មករកម្ពុជាចេញញត្តិថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបំពានលើអធិបតេយ្យភាពនៃប្រទេសកម្ពុជា
នៅថ្ងៃនេះ ខ្មែរប៉ុស្តិ៍ បានទទួលញត្តិដែលសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី ដែលបំពានលើអធិបតេយ្យភាពនៃប្រទេសកម្ពុជា ដោយខ្លឹមសារនៃញត្តិបានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សហភាពសហជីពសុភមង្គលកម្មករកម្ពុជាតំណាងឱ្យបងប្អូនកម្មករ និយោជិតទូទាំងប្រទេស និងប្រជាជនគ្រប់រូប សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើក្បត់ជាតិ ក្បត់បងប្អូនកម្មករ និងប្រជាជនខ្មែរជាថ្មីមួយទៀតរបស់ទណ្ឌិត សម រង្ស៊ី ដើម្បីតែផលប្រយោជន៍ និងអំណាចនយោបាយផ្ទាល់ខ្លួន ទណ្ឌិតរូបនេះ មិនខ្វល់ពីសុខទុក្ខបងប្អូនកម្មករ និងពលរដ្ឋកម្ពុជាឡើង និងបានសន្យាកាត់ទឹកដីខេត្តចំនួន៤ឱ្យទៅជនជាតិដើមភាគតិចវៀតណាម ជាថ្នូរនឹងការស្រេកឃ្លានអំណាច។
សូមអានខ្លឹមសារញត្តិដូចតទៅ៖