ខ្មែរប៉ុស្ដិ៍ Close

លោក កឹមរ័ត្ន វិសិដ្ឋ និងលោក Wang Wentian ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងជីកអណ្តូងទឹកស្អាត មិត្តភាពនៅលើផ្លូវសូត្រកម្ពុជា-ចិន នៅស្រុកបាទី ខេត្តតាកែវ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 679
លោក កឹមរ័ត្ន វិសិដ្ឋ និងលោក Wang Wentian ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងជីកអណ្តូងទឹកស្អាត មិត្តភាពនៅលើផ្លូវសូត្រកម្ពុជា-ចិន នៅស្រុកបាទី ខេត្តតាកែវ លោក កឹមរ័ត្ន វិសិដ្ឋ និងលោក Wang Wentian ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងជីកអណ្តូងទឹកស្អាត មិត្តភាពនៅលើផ្លូវសូត្រកម្ពុជា-ចិន នៅស្រុកបាទី ខេត្តតាកែវ

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅក្នុងបរិវេណវិទ្យាល័យ ១មិថុនា ស្ថិតក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក Wang​Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោក លី សាវ៉េត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកបាទី បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អណ្តូងទឹកស្អាត ចំនួន ២០០ គិតជាទឹកប្រាក់ចំនួន ៤៤០,០០០ដុល្លារអាមេរិក ដែលជាជំនួយរបស់ប្រជាជនចិន តាមរយៈមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលកំពុងដំណើរការសាងសង់ជូនប្រជាជននៅស្រុកបាទី និងស្រុកបូរីជលសារ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋអ្នកទទួលផល និងសិស្សានុសិស្ស ប្រមាណ ៥០០នាក់ លោក​ កឹមរ័ត្ន វិសិដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនចិន និង មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លានេះ ឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនូវការខ្វះខាតទឹកស្អាតប្រើប្រាស់។ កាយវិការដ៏ថ្លៃថ្លានេះ ជាសក្ខីភាពនៃកិច្ចប្រឹងប្រែងរឹតចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃទំនាក់ទំនងកម្ពុជា និងចិន។

លោកបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តតាកែវ និងរដ្ឋបាលស្រុកបាទី ក៏ដូចជារដ្ឋបាលស្រុកបូរីជលសារ ដែលតែងតែផ្តល់ការសហការ និងការគាំទ្រយ៉ាងយកចិត្តទុកដាក់ដល់ដំណើរការរៀបចំ និងអនុវត្តគម្រោងនេះ និងបានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋអ្នកទទួលផល ព្រមទាំងអាជ្ញាធរភូមិ ឃុំ ខិតខំថែរក្សាសមិទ្ធផលអណ្តូងទឹកស្អាតទាំងនេះ ឱ្យប្រើបានយូរអង្វែង។

បន្ទាប់ពីពិធីសំណេះសំណាលបានបញ្ចប់ គណៈប្រតិភូបានអញ្ជើញទៅពិនិត្យមើលអណ្តូងទឹកស្អាត មិត្តភាពនៅលើផ្លូវសូត្រកម្ពុជា-ចិន ដែលកំពុងសាងសង់នៅក្នុងទីធ្លាវិទ្យាល័យ ១មិថុនា និងអណ្តូង ដែលបានសាងសង់រួច ស្ថិតនៅភូមិប្រមូលសុខ ឃុំដូង ស្រុកបាទី​ ខេត្តតាកែវ៕

អត្ថបទទាក់ទង