ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យក្រសួងពីរពិនិត្យមើលស្រ្តីកំពុងជាប់ពន្ឋនាគារ ដើម្បីលើកលែង ឬបន្ធូរបន្ថយទោស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2
នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យក្រសួងពីរពិនិត្យមើលស្រ្តីកំពុងជាប់ពន្ឋនាគារ ដើម្បីលើកលែង ឬបន្ធូរបន្ថយទោស នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យក្រសួងពីរពិនិត្យមើលស្រ្តីកំពុងជាប់ពន្ឋនាគារ ដើម្បីលើកលែង ឬបន្ធូរបន្ថយទោស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី៥មីនានេះ បានជំរុញឲ្យក្រសួងចំនួនពីរ ពិនិត្យមើលស្រ្តីកំពុងជាប់ពន្ឋនាគារ ដើម្បីលើកលែងទោស ឫបន្ធូបន្ថយទោស ទោះមិនមែនជាថ្ងៃបុណ្យជាតិធំៗក៏ដោយ។

ថ្លែងក្នុងពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យមើលស្រ្តីកំពុងជាប់ពន្ធនាគារ តើនរណាខ្លះ គួរត្រូវបានលើកលែងទោស ឫបន្ធូរបន្ថយទោស?។ បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ការពិនិត្យមើលស្រ្តីជាប់ពន្ឋនាគារនេះ ត្រូវពិនិត្យលើមុខសញ្ញាចំនួនពីរដែលក្នុងនោះរួមមាន៖ទី១ ទណ្ឌិតជាស្រ្តី ប្រសិនបើពិនិត្យមើលឃើញថា លំបាក និងទី២ សម្រាប់ស្ត្រីជាពិរុទ្ឋជន ដែលមិនទាន់បានកាត់ក្តី ដោយខ្វះមេធាវី។

គួរបញ្ជក់ដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតមេធាវីមួយក្រុម ដែលមានទីស្នាក់ការនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងដើម្បីជួយការពារក្តីក្តាំដល់ស្ត្រីក្រីក្ររងគ្រោះ និងទន់ខ្សោយ។ ក្នុងការបង្កើតក្រុមមេធាវីនេះ លោកនាយករដ្ឋមន្ត្រីត្រៀមថវិការប្រមាណ ៥០ម៉ឺនដុល្លារ ដោយផ្តល់ភារកិច្ចទៅឲ្យលោកមេធាវី គី តិច ដែលជាប្រធានក្រុម។ ក្រុមមេធាវីការពារក្តីឲ្យស្រ្តីក្រីក្រនេះ មានសមាជិកប្រមាណ ៥០នាក់ រួមជាមួយប្រធាន ១នាក់ និងអនុប្រធាន ៤នាក់៕

អត្ថបទទាក់ទង