ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន បញ្ជាក់ថា នឹងមិនបិទហ្វេសប៊ុកនោះទេ

ដោយ៖សន ប្រាថ្នា | ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 120
លោក ហ៊ុន សែន បញ្ជាក់ថា នឹងមិនបិទហ្វេសប៊ុកនោះទេ លោក ហ៊ុន សែន បញ្ជាក់ថា នឹងមិនបិទហ្វេសប៊ុកនោះទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រសិនបើយើងចេះប្រើហ្វេសប៊ុក ច្បាស់ណាវានឹងផ្តល់ផលប្រយោជន៍ឱ្យយើងជាច្រើន ប៉ុន្តែក៏មានអ្នកប្រើប្រាស់ក្នុងផ្លូវអវិជ្ជមានផងដែរ ហើយរឿងនេះក៏យើងត្រូវតែធ្វើការអប់រំជាបណ្តើរៗនៅក្នុងចំណោមប្រជាពលរដ្ឋរបស់យើងទៅលើការប្រើប្រាស់ពាក្យសម្តី។ លោកបន្តថា នៅក្រោមការដឹកនាំរបស់លោក នឹងនៅតែបើកចំហចំពោះការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សម្រាប់ការលូតលាស់របស់ប្រជាពលរដ្ឋពីព្រោះប្រជាពលរដ្ឋត្រូវការប្រើប្រាស់វា។

លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខវត្តបទុមវតី។

ពាក់ព័ន្ធនឹងបញ្ហាបទឧក្រិដ្ឋប្រឆាំងព័ត៌មានក្លែងក្លាយវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នៅប្រទេសមួយចំនួន បានបង្កើតច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយហើយ ហើយនៅប្រទេសមួយចំនួនកំពុងតែរួមគ្នា ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋអ៊ីនធើណេ ដែលគេហៅថា ឧក្រិដ្ឋកម្មខាងព័ត៌មានវិទ្យា។ ដូចនេះកម្ពុជាក៏គួរតែត្រូវគិតគូរបញ្ហានេះផងដែរ៕

អត្ថបទទាក់ទង