វីដេអូ៖ ពលរដ្ឋមួយក្រុមបានបង្ហាញអំពីទឹកចិត្តរំភើបមុនពេលចេញដំណើរទៅជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងទីក្រុងស៊ីដនី
ពលរដ្ឋមួយក្រុមបានបង្ហាញអំពីទឹកចិត្តរំភើបមុនពេលចេញដំណើរទៅជួបសម្តេចនាយករដ្ឋមន្ត្រីនៅក្នុងទីក្រុងស៊ីដនី ហើយក៏បានប្រឆាំងដាច់ខាតជាមួយនឹងអ្វីដែលបុគ្គល ហុង លីមបានលើកឡើង។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសង្គមហ្វេសប៊ុកផេក ពលរដ្ឋខ្មែរ អូស្ត្រាលី ដែលបានបង្ហោះផ្សាយមុននេះបន្តិច។
ពលរដ្ឋខ្មែរនៅអូស្រ្តាលីទាំងនោះ បានលើកឡើងថា៖ ក្នុងនាមជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅក្នុងប្រទេសអូស្ត្រាលី ពលរដ្ឋខ្មែរមួយក្រុមបានបង្ហាញអំពីចំណាប់អារម្មណ៍របស់ពួកគាត់ ដោយនិយាយថាពួកគាត់មានអារម្មណ៍រំភើបជាខ្លាំងនៅពេលដែលបានទៅជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា ហើយការចូលរួមរបស់ពួកគាត់គឺគ្មានការបង្ខិតបង្ខំអ្វីឡើយ។ ពួកគាត់មកនេះដោយសារតែទឹកចិត្តស្រលាញ់ចំពោះថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ។ ជាងនេះទៅទៀតពួកគាត់ក៏មិនមែនមកជួបសម្តេចដោយសារតែការជួលជាទឹកប្រាក់៦០០ដុល្លារនោះទេ គឺរាល់ការចំណាយក្នុងការធ្វើដំណើរនេះ ពួកគាត់ជាអ្នកចំណាយដោយខ្លួនឯងទាំងស្រុង។
ឆ្លៀតក្នុងឱកាសនោះដែរ ពួកគាត់ក៏បានលើកឡើងផងដែរទាក់ទងនឹងលោក ហុង លីម ដោយពួកគាត់បានបញ្ជាក់ថា ការលើកឡើងរបស់លោក ហុង លីម គឺជាការគិតរបស់បុគ្គលលោកខ្លួនឯងតែប៉ុណ្ណោះ ដោយ សព្វថ្ងៃគឺគ្មានសង្គ្រាមទេ អត់មានសម្លាប់រង្គាលដូចសម័យប៉ុល ពតទេ ហើយបាននិងកំពុងអភិវឌ្ឍជាប់ជាប្រចាំ។ ដូចនេះពួកគាត់មិនឯកភាពនោះទេចំពោះការប្រៀបប្រដូចសង្គមខ្មែរទៅនឹងរបបតិរច្ឆាននោះទេ៕
សូមទស្សនាវីដេអូ៖
https://youtu.be/P5MGHgtprSc