ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅប្រទេសបារាំង សាំង១លីត្រមានតម្លៃប្រមាណ៦ពាន់រៀល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 68
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅប្រទេសបារាំង សាំង១លីត្រមានតម្លៃប្រមាណ៦ពាន់រៀល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅប្រទេសបារាំង សាំង១លីត្រមានតម្លៃប្រមាណ៦ពាន់រៀល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅប្រទេសបារាំងដែលជាប្រទេសត្រូវគេចាត់ទុកថាមានចំណូលខ្ពស់នោះ សាំងក្នុង១លីត្រមានតម្លៃប្រមាណ៦ពាន់រៀល ដែលមានន័យថា ប្រជាជនបារាំងដែលមានចំណូលកាន់តែខ្ពស់ក៏ត្រូវចំណាយទៅវិញកាន់តែខ្ពស់ផងដែរ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅកម្ពុជាយើង ដើម្បីឱ្យសាំងមានតម្លៃ៣៣៥០រៀលក្នុងមួយលីត្រនោះ រាជរដ្ឋាភិបាលត្រូវជួយចេញ២សេនដុល្លារ និងវិស័យឯកជនត្រូវជួយចេញ២សេនដុល្លារដើម្បីទប់កុំឱ្យតម្លៃសាំងឡើងថ្លៃជួយសម្រួលដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាពិសេសគឺប្រជាពលរដ្ឋទូទៅ៕