ខ្មែរប៉ុស្ដិ៍ Close

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើតាមសារលិខិតដែលទទួលបាននៅថ្ងៃទី១៨ ខែកុម្ភៈនេះ។

ក្នុងសារលិខិតរបស់លោកស្រី បានលើកឡើងថា «បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ និងជាទីនឹករលឹក! ខ្ញុំមានសេចក្តីសោមនស្សជាពន្លឹក ដោយបានចូលរួមជាមួយបងប្អូនជនរួមជាតិ និងក្មួយៗយុវជនទាំងអស់ ក្នុងឱកាសអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលទិវានេះមានបំណងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ នៅទូទាំងប្រទេស»។

សូមអានសារលិខិតរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ទាំងស្រុងដូចខាងក្រោម៖

អត្ថបទទាក់ទង