ខ្មែរប៉ុស្ដិ៍ Close

វិទ្យាស្ថានប្រាយហូម និងក្រុមហ៊ុន២ របស់អុីស្រាអែល បើកកសិដ្ឋានពិសោធន៍ ស្រាវជ្រាវលើដំណាំកសិករខេត្តកំពង់ឆ្នាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 67
វិទ្យាស្ថានប្រាយហូម និងក្រុមហ៊ុន២ របស់អុីស្រាអែល បើកកសិដ្ឋានពិសោធន៍ ស្រាវជ្រាវលើដំណាំកសិករខេត្តកំពង់ឆ្នាំង វិទ្យាស្ថានប្រាយហូម និងក្រុមហ៊ុន២ របស់អុីស្រាអែល បើកកសិដ្ឋានពិសោធន៍ ស្រាវជ្រាវលើដំណាំកសិករខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ វិទ្យាស្ថានប្រាយហូបខេត្តកំពង់ឆ្នាំង ដោយមានការគាំទ្រពីក្រុមហ៊ុនអេហ្គ្រីនអេន៍ និង អាយខេត នៃប្រទេសអ៊ីស្រាអែលបានបើកកសិដ្ឋានពិសោធន៍ ស្រាវជ្រាវកសិកម្មមួយកន្លែង ស្ថិតនៅក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក សេង ស៊ីន្ថារ នាយកវិទ្យាស្ថានប្រាយហូបបានបញ្ជាក់ពីគោលបំណងនៃការបង្កើតកសិដ្ឋាននេះថា ដើម្បីស្រាវជ្រាវនូវបទពិសោធន៍កសិកម្មតាមបែបទំនើបបង្ហាញដល់កសិករ និងសហគមន៍ និស្សិត ពីការដាំបន្លែតាមបែបបច្ចេកទេសថ្មី ក្នុងការអនុវត្ផ្ទាល់មួុយរដូវកាលនៃបន្លែ។

លោកនាយកបានបន្តទៀតថា ក្នុងមួុយឆ្នាំវិទ្យាស្ថានបានបញ្ជូននិស្សិតទៅរៀនសូត្រនិងដកពិសោធន៍បច្ចេកទេសនៅប្រទេសអ៊ីស្រាអែល បានជាច្រើននាក់ទៀតផង។

លោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួុងអប់រំយុវជន និងកីឡា បានបង្ហាញនូវការគាំទ្រ និងជំរុញអោយវិទ្យាស្ថានប្រាយហូប និងក្រុមហ៊ុន អេហ្គ្រីនអេន ប្រទេសអ៊ីស្រាអែល ក្នុងការបញ្ជូន និងទទួលយកនិសិ្សតខ្មែរទៅសិក្សាពីច្ចេកទេស និងបទពិសោធន៍ ដាំបន្លែតាមបែបទំនើបនេះ។

លោកបន្តថា​​​​ទៀតថា ដើម្បីធានាបាននូវទិន្នផលខ្ពស់ ប្រជាកសិករនៅតាមបណ្តាភូមិ ឃុំ ឬសហគមន៍ ត្រូវបង្កើនចំណេះដឹងតាមរយៈការរៀនសូត្របន្ថែម ផ្លាស់ប្តូរបទពិសោធន៍ពីកសិករដូចគ្នា និងជាពិសេសមកសិក្សាស្វែងយល់ដោយផ្ទាល់នៅក្នុងកសិដ្ឋាននេះផងដែរ ៕

អត្ថបទទាក់ទង