ខ្មែរប៉ុស្ដិ៍ Close

ហ្វេសប៊ុកចៅចាក់ស្មុគ៖ ទណ្ឌិតសម រង្ស៊ី អស់អីលេងហើយ បែរមកស៊ែរព័ត៌មានក្លែងក្លាយ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 45
ហ្វេសប៊ុកចៅចាក់ស្មុគ៖ ទណ្ឌិតសម រង្ស៊ី អស់អីលេងហើយ បែរមកស៊ែរព័ត៌មានក្លែងក្លាយ! ហ្វេសប៊ុកចៅចាក់ស្មុគ៖ ទណ្ឌិតសម រង្ស៊ី អស់អីលេងហើយ បែរមកស៊ែរព័ត៌មានក្លែងក្លាយ!

នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងទំព័រហ្វេសប៊ុកចៅចាក់ស្មុគ បានបង្ហោះសាររិះគន់ធ្ងន់ៗចំពោះទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដោយសារគេចពីសំណាញ់ច្បាប់ ថា ទណ្ឌិតសម រង្ស៊ី នៅពេលនេះអស់អ្វីលេងតទៅទៀត បែរមកស៊ែរព័ត៌មានក្លែងក្លាយដែលក្រុមរបស់ខ្លួនផលិតឡើង ដើម្បីបម្រើមហិច្ឆតាអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។

នៅក្នុងហ្វេសប៊ុកចៅចាក់ស្មុគដដែលនេះដែរ ក៏បានរិះគន់ថា ទណ្ឌិតសម រង្ស៊ី ជាជនក្បត់ជាតិ គ្មានតម្លៃឡើយសម្រាប់ជាតិ ធ្វើតែនយោបាយញុះញង់ បំបែកបំបាក់ជាតិ បង្កចលាចលតែប៉ុណ្ណោះ។

ខ្លឹមសារនៅក្នុងហ្វេសប៊ុកចៅចាក់ស្មុគបានសរសេរថា «ធ្លាប់ជាអ្នកដែលមនុស្សមួយចំនួនផ្តល់ក្តីសង្ឃឹម អន្តរជាតិផ្តល់សេចក្តីទុកចិត្ត ឥឡូវនេះ សម រង្ស៊ី គ្រាន់តែជាទណ្ឌិត ម្នាក់ដ៏គ្មានតម្លៃ និងជាជនក្បត់ជាតិ ក្បត់ប្រជាជន ហើយ គ្មានរបៀបវារៈនយោបាយជួយជាតិឡើយ គឺមានតែការញុះញង់ បំបែកបំបាក់ជាតិ បង្កចលាចលតែប៉ុណ្ណោះ។ ដោយសារតែចាញ់គ្រប់សមរភូមិទាំងការទូត នយោបាយ និងប្រជាប្រិយភាព ទណ្ឌិត សម រង្ស៊ី ដែលក្រុម កឹម សុខា ហៅថាជាមេបក្សប្រហារ អស់អ្វីលេងហើយ បានធ្លាក់ខ្លួនស៊ែរព័ត៌មានក្លែងក្លាយដែលក្រុមខ្លួនផលិតឡើងដើម្បីបម្រើមហិច្ឆតាអំណាចដ៏ឆ្កួតលីលារបស់ខ្លួន។ ឱ! រង្ស៊ីអើយ ខ្មាស់ក្មេងបៀមដៃ!»៕

អត្ថបទទាក់ទង